ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញគោរពវិញ្ញាណក្ខន្ធវិរៈយុទ្ធជន យុទ្ធនារី នៅមហាចេតិយតំបន់ប្រវត្តិ សាស្ត្រយោធាតេជោ កោះថ្ម X១៦

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញអមដំណើរឯកឧត្តម ឧត្តម សេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធបភូមិភាគទី៤ ព្រមទាំងប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ វីរៈយុទ្ធជន យុទ្ធនារី នៃកងកម្លាំងរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលពិធីនេះប្រព្រឹត្តទៅនៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ឯកឧត្តមឧត្តមសេនីយ៍ឯកពៅ ហេង រួមជាមួយប្រតិភូ មេបញ្ជាការរងយោធ ភូមិភាគ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំងបួន មេបញ្ជាការកងពលតតូចថ្មេីរជេីងទាំងពីរ មេបញ្ជាការកងការពារព្រំដែន និងបណ្តាការិយល័យចំណុះ បានអញ្ជើញដុតធូប ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ចំពោះវីរៈកម្មាភិបាលយុទ្ធជន យុទ្ធនារី កងកម្លំាងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានពលីជីវិត ក្នុងសមរភូមិប្រយុទ្ធ ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងឱ្យនាយ ទាហាន នាយហានរង និងពលទាហានទាំងអស់  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការគោរពដឹងគុណ និងចងចាំជានិច្ច ចំពោះគុណបបំណាច់ដ៏ធំធេងរបស់វីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ រួមចំណែកដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជានៃយើងឲ្យមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ វិរៈយុទ្ធជន យុទ្ធនារី ទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ