អភិបាលស្រុកស្ទោង អំពាវនាវដល់សិក្សានុសិស្សឱ្យខិតខំរៀនសូត្រដើម្បីអនាគតភ្លឺស្វាង

0

(កំពង់ធំ)÷ លោក សាយ គឹមឡម បានអំពាវដូច្នេះនៅក្នុងឱកាសដែលលោកអភិបាលស្រុកស្ទោង និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង ព្រះបុណ្ណញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះធម្មធរខេត្តកំពង់ធំ ព្រះបរិត្តកុសលនិងជាព្រះអនុគណស្រុកស្ទោង និងព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសមុគណៈខេត្តកំពង់ធំ និងជាព្រះវិន័យធម៌អនុគណស្រុកស្ទោង
បានអញ្ជើញនិងនិមន្តក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ជាអធិបតី និងព្រះធិបតី ក្នុងពិធីអប់រំសីលធម៌ដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន រុងរឿង ស្ថិតនៅក្នុងភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ដែលសហការរៀបចំដោយព្រះមន្ត្រីសង្ឃស្រុកស្ទោង ព្រមទាំងលោកនាយក លោកគ្រូ អ្នកគ្រូ គណកម្មការ សិស្សានុសិស្ស វិទ្យាល័យហ៊ុន សែន រុងរឿង។

ជាមួយគ្នានេះលោក សាយ គឹមឡម បានអំពាវនាវដល់សិស្សានុសិស្សត្រូវរៀនសូត្រឱ្យអស់ពីលទ្ធភាពដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដទើបយើងអាចឈានទៅរៀននៅវិទ្យាល័យឯកទេសឬសាលារៀនវិជ្ជាជីវៈប្រកបដោយគុណភាព ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សីនៃប្រទេសជាតិទៅថ្ងៃអនាគត។

ទន្ទឹមនេះលោកអភិបាលស្រុកស្ទោង បានណែនាំដល់សិស្សានុសិស្ស ត្រូវធ្វើខ្លួនជាអ្នកសិក្សាពិតប្រាកដ ខិតខំសិក្សារៀងសូត្រទាំងនៅសាលារៀននិងតាមគេហដ្ឋាន ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តអំពើអបាយមុខទាំងឡាយ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានភ្ជាប់ខ្ជួននិងកុំយកហ្កេមជាត្រីមុខលើសការសិក្សា។ សូមសិស្សានសិស្សានុសិស្ស ត្រូវអភិវឌ្ឍខ្លួនតាមបែបវិជ្ជមានក្រោយពីទទួលបាននូវការអប់រំសីលធម៌ បែបព្រះពុទ្ធសាសនានៅក្នុងឱកាសនេះដើម្បីអនាគតដ៏ត្រចះត្រចង់របស់ខ្លួន។

ជាចុងបញ្ចប់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំបន្ថែមទៀតដល់សិស្សានុសិស្ស ត្រូវមានកត្តញ្ញូ កត្តវេទីតាធម៌ ចំពោះអ្នកមានគុណ ឪពុកម្ដាយ អាណាព្យាបាល គ្រូបាធ្យាយ ដែលបាន ផ្តល់កំណើត លះបង់សពគ្រប់បែបយ៉ាងមិនថាសាច់ស្រស់ឈាមស្រស់ ទ្រព្យធន បានណែនាំ បង្ហាត់បង្រៀន ដោយមិនខ្លាចនឿយហត់ដើម្បីខ្លួន។

គួរបញ្ជាក់ផងដែរថា ពិធីអប់រំព្រះពុទ្ធសាសនានៅក្នុងឱកាសនេះមានសិស្សានុសិស្សចូលរួមចំនួន៨២៤នាក់ ស្រី ៤៩៧នាក់ គ្រូ២៨នាក់ ស្រី០៧នាក់ ហើយគណអធិបតីបានចូលរួមបុណ្យនូវបច្ច័យចំនួន១,៤០០ ,០០០រៀលផងដែរ។ អត្ថបទលោក ឆុន ឆេងក្រឹម ឲ្យ