ជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញលួនក្នុងអូរទឹកសំម្អុយ  ដោយបុរសរូបនោះបានបញ្ជាក់ថាខ្លួន កំពុងព្យាយាយាមរត់គេចពីការចាប់បង្ខាំងរបស់ថៅកាស៊ីណូហ័ង ហ្គ័ង

0

ខេត្តព្រះសីហនុ៖ស្ថិតក្នុងស្ថានភាពខ្លួនប្រាណជោគជាំទៅដោយខ្លិនស្អុយជនជាតិខាងលើបានប្រាប់ក្រុម​អ្នក សាព័ត៏មានឲ្យដឹងថាខ្លួន ឈ្មោះBIN  BINភេទប្រុសអាយុ ២២ ឆ្នាំមានស្រុកកំណើតនៅខេត្តហ្វូណាន ប្រទេសចិន ជាបុគ្គលិកល្បែងអនឡាញខុសច្បាប់នៅក្នុងកាស៊ីណូហ័ង ហ្គ័ង មានទីតាំងស្ថិតក្នុងក្រុមបីភូមិ ៤ សង្កាត់លេខ ៤ ក្រុងនិង ខេត្តព្រះសីហនុ។

ជនរងគ្រ្គោះ ឈ្មោះBIN  BIN ក្នុង google translateជាភាសរចិន បកប្រែជាភាសរខ្មែរបាន បញ្ជាក់ថា រូបគេនិងមិត្តភក្រ័ម្នាក់ទៀតជាជនជាតិចិនដូចគ្នាកន្លងមកបានសុំថៅកែកាស៊ីណូលាឈប់ពីការងារដោយសារពួកគេបានផុតកុងត្រាពីការងារ តែមិនត្រូវបានថៅកាស៊ីណូយល់ព្រមទេ តែផ្ទុយទៅវិញបែរជា ពួកខ្លួនត្រូវបានគេ ចាប់បង្ខាំង ទុក្ខ បង្អត់ បាយទឹកទុកឲ្យនៅក្នុងបន្អប់មួយ មិនឲ្យចេញ ទៅណាជាដាច់ខាត។ដោយសារមួលហេតុ នេះហើយ ទើប នៅយប់កើតហេតុ ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ រូបគេនិងមិត្តភក្រ័ម្នាក់ទៀត ជាជនជាតិ ចិន ដូចគ្នាក៏បានសម្រេចចិត្តលួចគាស់បង្អួចលោតចេញមកក្រៅតែមិត្តភក្រ័របស់ខ្លួនសំណាងអាក្រក់បានរងរបួសបាក់ជើងក្នុងពេលលោតចុះពីលើអាគារហើយក៏ត្រូវមនុស្សមួយក្រុមចាប់យកទៅកន្លែងដើមវិញ។រីឯរូបខ្លូនបានរងរបួសបន្តិចបន្តូចដោយសារ លោកមកចំកន្លែង មានទឹកហើយក៏បាន ព្យាយាមគេចខ្លួនតាមប្រឡាយទឹកសម្អុយ រហូតត្រូវបានជួយប្រជាពលរដ្ឋខ្មែរចិត្តល្អជួយសង្គ្រោះពីក្នុងទឹកអូរសម្អុយនិងបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ។ ហើយអ្វីដែរគួរឲ្យកត់សម្គាល់ផងដែរ នោះគឹ ជនរង្រ្គោះ ឈ្មោះBIN BINបានទទួចសូមអង្វរ ឲ្យ ជួយប្តឹង សម្ថកិច្ច ប៉ូលិស ជួយដល់ខ្លូននិង មិត្តភក្រ័របស់ ខ្លួន ម្នាក់ទៀតដែលកំពុងរង របួសបាក់ជើងក្នុង កាស៊ីណូ ហ័ង ហ្គ័ង ឲ្យមានសេរីភាពនិងនាំយក មកព្យាបាល ផង។

ទាក់ទិនទៅនឹងបញ្ហានេះផងដែរ ប្រធានរដ្ឋបាលនៃកាស៊ីណូហ័ង ហ្គ័ង បានបង្ហើបថា ជនរងគ្រោះ ពិតជាបុគ្គលិកធ្វើការក្នុង កាស៊ីណូពិតមែនប៉ុន្តែមិនមែនជាបុគ្គលិករបស់កាស៊ីណូទេ ជាបុគ្គលិករបស់ ថៅកែ ផ្សេងដែលបានមកជួលកាស៊ីណូដើម្បីបើកអាជីវកម្ម។ចំពោះរឿងនេះសមត្ថកិច្ចបាននឹងកំពុងចូលមកធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតជុំវិញករណីនេះផងដែរប៉ុន្តែមកដល់ពេលនេះខាងកាស៊ីណូនៅពុំទាន់អាចទំនាក់ទំនងជាមួយនិងថៅកែរបស់បុរសដែលអះអាងថាជាជនរងគ្រោះបាននៅឡើយទេ។

ដោយឡែក លោក សំ ប្រាក់ នាយប៉ុស្តិ៍អារដ្ឋបាលសង្កាត់លេខ៤បានប្លែកបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌ មានមាល្ងាចថ្ងៃទី១៧ខែមិថុនាដដែលបាទជុំវិញការអះអាងរបស់ជនរងគ្រោះថាជាករណីបង្ខាំងមនុស្សមិនមែជារឿងពិតនោះទេព្រោះថៅកែមិនបានបង្ខាំងឡើយគឺឱ្យបុគ្គលខាងលើចេញចូលសេរីតាមច្បាប់ការងារតែមិនដឹងយ៉ាងម៉េចបុគ្គលទាំងពីរនេះបានគាស់បង្អួចលោតចុះពីលើអគារហើយអះអាងថាជាករណីបង្ខាំងមនុស្សទៅវិញ។បច្ចុប្បន្នបុរសម្នាក់ទៀតដែលអះអាងថាខាងកាស៊ីណូឃាត់ខ្លួននោះគឺកំពុងត្រូវបានសមត្ថកិច្ចប៉ូលិសបញ្ជួនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាមួយគ្នា។ដោយឡែកលោកឧត្តមសេនីយ៍ត្រីណុបបញ្ញាបានបញ្ជាក់អះអាងថាជុំវិញករណីខាងលើនេះសមត្ថកិច្ច បាននឹងកំពុងធ្វើការហើយ និងកំពុងស្ថិតក្នុងនីតិវិធី។ សង្ឃឹមថា សមត្ថ កិច្ច ​និងរកឲ្យឃើញអ្នកដែលពាក់ព័ន្ធក្នុងរឿងខាងលើ ចាត់ការតាមផ្លូវច្បាប់ ហើយចំពោះក្រុមថៅកែល្បែងអនឡាញ ដែល ជ្រកក្រោមយីហោ កាស៊ីណូក៏មិនត្រូវឲ្យរូចខ្លួននោះឡើយ ពីព្រោះថា វាជាល្បែងខុសច្បាប់ ដែល រាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុតក្នុងការបង្រ្គាប៕

នាគសមុទ្រ