វាយប្រហារ​គ្រាប់បែក​នៅ​ព្រះវិហារ ក្រុង​បា​ដា​ដ ស្លាប់ និង​របួស​ជាង​៤០ នាក់​

0

ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​បានបញ្ជាក់​ថា អ្នក​បាត់​បង់ជីវិត​កើន​ដល់​១០​នាក់ និង អ្នករងរបួស​៣១​នាក់ បន្ទាប់ពី​ហេតុ ការណ៍​វាយប្រហារ​គ្រាប់បែក​អត្ដ​ឃាត នៅ​ព្រះវិហារ​សាសនា​អ៊‌ិ​ស្លាម​របស់​ក្រុម និកាយ​ស៊ី​អ៊ី​ដ ស្ថិតនៅ​ទីក្រុង​បា​ដា​ដ អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ ។​
​ប្រភព​ស៊ីន​ហួ​ស្រង់​ព័ត៌មាន​មិន បញ្ចេញ​ឈ្មោះ​មក​ផ្សព្វផ្សាយ​ថា ហេតុ ការណ៍​បានកើត​ឡើង​នៅវេលា​យប់​ខណៈ ដែល​អ្នក​កាន់សាសនា​ជួបជុំគ្នា​បន់ស្រន់ ហើយ​ស្រាប់​តែមាន​ការផ្ទុះ​b1

គ្រាប់បែក តែម្ដង ។ ព្រះវិហារ​នេះ​ឈ្មោះ al-Khairat របស់​ក្រុម​និកាយ​ស៊ី​អ៊ី​ស ស្ថិត នៅ​ទីប្រជុំជន​ក្រុង​បា​ដា​ដ ។
​ប្រភព​បញ្ជាក់ថា រហូតមកដល់ ពេលនេះ អ្នក​បាត់​បង់ជីវិត​កើន​១០​នាក់ និង​អ្នករងរបួស​៣១​នាក់ ។​b2
​មានការ​វាយប្រហារ​ផ្ទួនៗ​កើតឡើង នាពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ នៅ ទីក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់ ជាពិសេស ទីតាំង​ដែលមាន​អ្នក​កាន់សាសនា​អ៊‌ិ​ស្លាម និកាយ​ស៊ី​អ៊ី​ដ​រស់នៅ​ភាគច្រើន ។ ការ វាយប្រហារ​ទាំងនោះ​បាន​បណ្ដាលឱ្យ​ពល រដ្ឋ​អ៊ីរ៉ាក់​បាត់បង់​ជីវិត និង​រងរបួស​ជា ច្រើន​នាក់ ។

bb
​អ៊ីរ៉ាក់​ទទួលរង​ការ​ញាំញី​ដោយ​អំពើ ហិង្សា និង​ការវាយប្រហារ​ភេរវកម្ម ខ្លាំងជាងគេ​បំផុត​នៅក្នុង​ឆ្នាំនេះ ។ អំពើ ហិង្សា និង​ការវាយប្រហារ​ភេរវកម្ម​នៅ អ៊ីរ៉ាក់ ពាក់កណ្ដាល​ឆ្នាំ​២០១៤ បណ្ដាល ឱ្យ​ជន​ស៊ីវិល​៥.៥៧៦​នាក់​បាត់​បង់ជីវិត និង​ជាង​១១.៦៦៦​រងរបួស នេះ​បើតាម របាយការណ៍​របស់​អង្គការ​សហ​ប្រជា ជាតិ 9