ខេត្តព្រះសីហនុ៖ប្អូនប្រុស ឈ្មោះ ចិត្ត ស៊ាងលី អាយុ១៨ ឆ្នាំដែលជាជនរងគ្រោះរងរបួសបាក់ករដៃនិងបាក់ជើង និងប្អូនប្រុស របស់ គាត់ បាក់ឆ្អឹងដងកាំបិតកំពុងសម្រាកក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២៤ នេះ ក្រោយដឹងថា ភាគីជនជាតិចិនជាម្ចាស់រថយន្តដែលត្រូវពួកគេជិះម៉ូតូបុក បណ្តាល ឲ្យរង ការខូចខាត អស់ទ្វារខាងមុខយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានសមត្ថកិច្ចប៉ូលិស កសាងសំណុំរឿងបញ្ជួនខ្លួន ទៅ សាលាដំបូង ខេត្តព្រះសីហនុ ក្រោមបទចោទប្រកាន់ថា បើកបរខ្វះការប្រុង ប្រយ័ត្នបណ្ដាលឲ្យអ្នក ដទៃ ជួប គ្រោះថ្នាក់។ការចោទប្រកាន់បែបនេះប្អូនប្រុសបានធ្វើការបកស្រាយថាវាមិនយុត្តិធម៏សំរាប់ជនជាតិចិនជាម្ចាស់រថយន្តនោះទេពិព្រោះ ករណីគ្រោះថ្នាក់ចរាចរណ៏នេះគឺបណ្ដាលមកភាគីប្អូនប្រុសទាំងស្រុង ហើយ ប្អូនប្រុស ក៏មិនបានដាក់ពាក្យបណ្តឹងនិងជនជាតិចិននោះដែរ។
ជាមួយនិងការលើកឡើងខាងលើ នេះ ប្អូនប្រុសចិត្ត ស៊ាងលី ក៏បានបញ្ជាក់អំពីដើមហេតុនៃ គ្រោះថ្នាក់ ចរាចរណ៍ផងដែរថា៖នៅថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២៤ នៅចំណុចផ្លូវអូត្រេសស្ថិតនៅភូមិ ៥ សង្កាត់លេខ ៤ ក្រុងនិងខេត្តព្រះសីហនុនៅមុនពេលកើតហេតុប្អូនប្រុសបានជិះម៉ូតូមួយគ្រឿងដឹកព្រះសង្ឃមួយអង្គរួមជាមួយនឹងប្អូនប្រុសរបស់គាត់ម្នាក់ទៀតចេញពីវត្តអូត្រេះរហូតមកដល់ចំណុចកើតហេតុដោយសារបាំងរថយន្តមើលមិនឃើញរថយន្តភាគីម្ខាងទៀតគាត់ក៏បានបន្ថែមល្បឿនតែជាអកុសលក៏បានទៅបុករថយន្តរបស់ជនជាតិចិនពីចំហៀងយ៉ាងពេញទំហឹងធ្វើឲ្យគាត់រងរបួសបាក់ករដៃនិងបាក់ជើង ឯប្អូនប្រុសរបស់គាត់បាក់ឆ្អឹងដងកាំបិត ចំណែ កព្រះសង្ឃរងរបួសបន្តិចបន្តួច។ក្រោយកើតហេតុភាគីរថយន្តបានឲ្យមិត្តភក្កិមកពិនិត្យជួយសម្របសម្រួល ដល់រូបគាត់យ៉ាងយកចិត្តទុកដាក់មិនត្រឹមតែប៉ុណ្ណោះបានចេញសំណងថ្លែព្យាបាលទាំងស្រុងមកលើភាគីរបស់គាត់ក្នុងទឹកចិត្តមនុស្សធម៌រកអ្វីប្រៀបផ្ទឹមពុំបាន បើពុំមានការជួយឧបត្ថម្ភពីគាត់នោះទេរូបគាត់ពុំដឹងរំពឹងអ្វីឡើយ ព្រោះគាត់ជាក្មេងកំព្រា រស់នៅ អាស្រ័យវត្ត ។ដូច្នេះសរុបសេចក្តីមកក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពួកគាត់ទាំងពីរភាគីពុំ មានប្តឹងផ្តល់គ្នានោះទេ បានព្រមព្រៀងគ្នា ប្រកបដោយគុណធម៌និងសុជីវធម៌។
ក្នុងករណីនេះសម្រាប់ លោកវរសេនីយ៍ឯក គឹម សុង នាយការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នង ការដ្ឋាន នគរបាលខេត្តព្រះសីហនុបានលើកឡើងផ្ទុយពីប្អូនប្រុសចិត្ត ស៊ាងលី ដោយលោកគឹម សុង បាន បញ្ជាក់យ៉ាងច្បាស់ថាចំពោះជនជាតិចិនម្ចាស់រថយន្តខាងលើត្រូវបានធ្វើការចោទប្រកាន់ក្រោមបទចោទបើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃជួបគ្រោះថ្នាក់ធ្ងន់ធ្ងរនិងបានបញ្ជួនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុនារសៀលថ្ងៃទី២០ខែ មិថុនាឆ្នាំ២០២៤នេះហើយ។ចំពោះនីតិវិធីបន្តគឺជាឆន្ទានុសិទ្ធិ របស់តុលាការខាង សមត្ថ កិច្ច ប៉ូលីស របស់ លោក ពុំមានសិទ្ធិក្នុងការសម្រេច នោះឡើយ។
តែទោះបីយ៉ាងក៏ដោយ ប្អូនប្រុស ចិត្ត ស៊ាងលីនៅតែទទូចដល់សមត្ថកិច្ចប៉ូលិសជាពិសេសលោក ព្រះរាជ្ញាររួម និងលោក ចៅក្រមនៃសាលាដំបូងខេត្តព្រះសីហនុសូមមេត្តាជួយសម្របសម្រួល ដោះលែងគួរ ភាគីករណីគ្រោះថ្នាក់ចរាចរណ៍(ជនជាតិចិន) អោយមានសេរីភាព ឡើងវិញ ផងពីព្រោះករណីខាងលើនេះ គ្រប់ យ៉ាងគឺ បង្ករឡើងដោយសារពីរូបប្អូនទាំងស្រុងព្រោះរូបប្អូនបានជិះម៉ូតូទៅបុកនិងរថយន្តរបស់គាត់(ជនជាតិចិន) ហើយករណីនេះបើតាមច្បាប់មានតែរូបប្អូនទេដែលត្រូវម្ចាស់រថយន្តជនជាតិខាងលើប្តឺងដើម្បីទាមទារសំណងរាល់ការខូចខាតរថយន្ត តែផ្ទុយទៅវិញជនជាតិចិន នោះមិនត្រឹមតែមិនប្តឹងរូបប្អូនទេ គឺគាត់អាណិតមេត្តាដល់រូប ប្អូននិងប្អូនប្រុសរបស់ខ្លួនជាពិសេសជនជាតិចិននោះមានការគោរពដល់ ព្រះសង្ឃទើបគាត់ជួយចេញលុយក្នុង ការចំណាយទៅលើការព្យាបាលទាំងស្រុង ខណៈរូបគាត់(ជនជាតិចិន)នោះបច្ចុប្បន្ន មានការងារត្រឹមតែចុងភៅ ស៊ីឈ្នួលឲ្យគេ ក៏ដោយ។ ជាមួយគ្នានេះ ជាការសំណូមពររបស់ប្រជាពលរដ្ឋដែលបានឃើញ ហេតុការខាង លើ នេះ បាននិយាយថាសូម ផ្តល់ភាពយុត្តិធម៏ដល់ជនជាតិចិនខាងលើនេះផង ដោយកុំយកបញ្ហារជនជាតិចិនធ្វើជា វិធានបទ ក្នុងរកប្រយោជន៏ផ្ទាលខ្លួន បំផ្លាញកិត្តិយលនិងភាពថ្លៃថ្នូររបស់ប្រទេសជាតិ ពីព្រោះកន្លងមក មន្រ្តីពាក់ ព័ន្ធ អនុវត្តច្បាប់ តែងតែប្រើប្រាស់រូបមន្ត(ខុសក៏ដោយត្រូវក៏ដោយ ឲ្យតែជនបរទសគឺត្រូវតែចំណាយ លុយដល់ ពួកគេ ទើបរួច ខ្លួនជាពិសេសជនជាតិចិនតែម្តង)។ចំណុចនេះថ្នាក់នាំខេត្តព្រះសីហនុ គួរពិនិត្យមើលផងនិងមាន វិធានឲ្យបានតឹងចំពោះបុគ្គល់ខិលខូចមួយចំនួនតូចដែលពាក់ព័ន្ធចាត់ការតាមនិតីវិធីច្បាប់តែមិនដូចច្នេះទេអ្នកវិយោគទុនបរទសតូច.ធំ.ជាពិសេសជនជាតិចិនតែម្តងដែលមានបំណងមករកស៊ីស្របច្បាប់ច្បាស់ស្រុកយើងច្បាស់ជាគេលែងហ៊ានមកទៀតហើយ៕នាគសមុទ្រ