(កំពង់ធំ)÷ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនេសាទបឹងទន្លេសាប នៅចំណុចឃុំផាត់សណ្តាយ ដែលដឹកនាំដោយលោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីជំនាញនៅតែបន្តចុះប្រតិបត្តិការ និងបង្រ្កាបបទល្មើសជលផល នៅចំណុច មុខផ្សោត ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤។
ជាមួយគ្នានៅផងដែរដោយលោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីជំនាញ បានអនុវត្តតាមគោលការណ៍របស់ខ្លួនលទ្ធផលអនុវត្តបាន០១ ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន០៥របាំង ប្រវែង ២៥០ម៉ែត្រ ឡុកចំនួន៥គ្រឿង លូចំនួន៥មាត់បង្គោល១៤០ដើម ចាក់លេងត្រីស្រស់ចំរុះទម្ងន់៥គីឡូក្រាមចូលទន្លេវិញ។
លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានផ្សព្វផ្សាយនិងអប់រំដល់បងប្អូនប្រជានេសាទដែលនេសាទនៅរដូវត្រីពង ដើម្បីយល់កាន់តែច្បាស់ពីរដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវយកចិត្តទុកដាក់និងចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ចំពោះដែននេសាទទឹកសាបសម្រាប់ខេត្តកំពង់ធំ នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដើម្បីការពារពូជត្រីឱ្យបាននៅគង់វង្ស។ អត្ថបទខណ្ឌរដ្ឋបាលជលផលឃុំផាត់សណ្ដាយ ពិនិត្យដោយលោក ធូ កែវមុន្នី