ឃាត់ខ្លួនជនសង្ស័យចំនួន៦នាន់ ពាក់ព័ន្ធករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

(ឧត្តរមានជ័យ)៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤លោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ក្នុងសង្កាត់សំរោង និងសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លទ្ធផល៖ឃាត់ខ្លួនជនសង្ស័យ ៦នាក់។
១-ឈ្មោះ ខេង ណេត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន។
២-ឈ្មោះ ទុំ សាន់ទិ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ ឆាន់ថន វ៉ាន់ថៃ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរធ្វើស្រែ។
៤-ឈ្មោះ អៀម ដា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងឡាន។
៥-ឈ្មោះ ណាក់ ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរលក់ដូរ។
៦-ឈ្មោះ ឌី បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ ទាំង ៦នាក់ រស់នៅសង្កាត់សំរោង និងសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ៣កញ្ចប់ តូច ២កញ្ចប់ ធំ ១កញ្ចប់ ទម្ងន់ ៣៣.៦១ក្រាម ទូរស័ព្ទដៃ ៣គ្រឿង ដាវ ១ដើម និងសម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។ដោយ៖ភ្នំដងរ៉េកឥត