អ្នកដំណើរ​១២០​រួមជាមួយ​បុគ្គលិក​ពេទ្យ​ឆ្លង​វិ​រុស្ស​អី​បូ​ឡា សង្ស័យ​មាន​ឆ្លង​វិ​រុស្ស​ដែរ​

0

​មនុស្ស​ចំនួន ១២០​នាក់ នៅតែ​បន្ដ​ស្ថិត នៅក្នុង​បញ្ជីខ្មៅ ដែល​ត្រូវ តាមដាន និង ធ្វើ រោគវិន្និច្ឆ័យ​រក​ជំងឺ Ebola នៅក្នុង​ទីក្រុង​ដា​ឡាស់ នៃ​រដ្ឋ​តិច​សាស់ ដែលជា​មុខសញ្ញា​សកម្ម នៃ​ការរីក​រាលដាល​ធ្ងន់ធ្ងរ នៅ​តំបន់​ភាគខាងត្បូង​សហរដ្ឋ​អាម៉េរិក ខណៈ ដែល​ចំនួន​មនុស្ស រាប់សិប​នាក់​ផ្សេងទៀត​បាន​ចាកចេញ ពី​មន្ទីរពេទ្យ បន្ទាប់ពី​ធ្វើការ​តាមដាន​រយៈពេល ៣​សប្ដាហ៍​រួចមក​។​
​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤ នេះ​ដោយយោង តាម​ការ អះអាង​ពី​មន្ទីរ​សុខាភិបាល​ក្រុង​ដា​ឡាស់ បានចេញ​សេចក្ដី​ប្រកាសថា មាន​មនុស្ស ចំនួន ៤៣​នាក់​ដែល​ពួក គេ​បាន​ប៉ះពាល់​ដោយផ្ទាល់​ជាមួយនឹង​បុរស​ជា​អ្នកជំងឺ Ebola ដែល​បាន​ស្លាប់​ជា​ករណី​ដំបូង​នៅ​អាម៉េរិក ។ ដោយសារតែ​ករណីនេះ ក្រសួងសុខាភិបាលcc

បញ្ជាក់ថា ក្រុមមនុស្ស​ដំបូង​ដែល​បាន​ប៉ះពាល់​ទៅនឹង អ្នក ជំងឺ ដ៏​កាច​សាហាវ ថា​នៅក្នុង ប្រទេស​របស់ខ្លួន កំពុងស្ថិត​នៅក្នុង​សភាព​គ្រោះថ្នាក់ ហើយ​ត្រូវ​ទទួល ការពិនិត្យ​ជាបន្ទាន់​។​
​ប្រភពពី​ក្រសួង​ខាងលើ​បាន​បន្ថែមទៀត បើទោះបីជា​ករណី​ជំងឺ​នេះ​ហាក់​មាន​សភាព ថមថយ​ក្ដី ប៉ុន្ដែ​យើង​នៅតែ​បន្ដ​ខិតខំ​ព្យាយាម​បន្ថែមទៀត​រហូតដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ខាងមុខ​។ccc

បច្ចុប្បន្ននេះ មនុស្ស ១២០​នាក់ ខាងលើ​កំពុង​ស្ថិតនៅក្នុង​បញ្ជី​តាមដាន​នៅឡើយ ហើយ ចំនួន ៧៥​នាក់​ក្នុងចំណោម​ពួកគេ ដែល​បាន ទទួល​ការពិនិត្យ​រួចរាល់ នឹង​តម្រូវ​ឲ្យ ចាកចេញ ពី​មន្ទីរពេទ្យ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ដែលជា​អំឡុងពេល តាម ដាន​ជំងឺ Ebola រយៈពេល ២១​ថ្ងៃ​យ៉ាងតិច ព្រោះនេះ​ជា​ពេល​កំណត់ នៃ​ការវិវឌ្ឍ​ជំងឺ Ebola​។​cccc
​មនុស្ស ១២០​នាក់​ដែល​ស្ថិតនៅក្នុង​បញ្ជី​តាមដាន ជា​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយនឹង​ស្ត្រី បុគ្គលិក​ផ្នែក សុខាភិបាល​ចំនួន ២​នាក់ ដែល​បាន​ឆ្លង​ករណី​ជំងឺ​នេះ​នៅក្នុង​ប្រទេស​រហូតមក ដល់​បច្ចុប្បន្ន​។ អ្នកជំងឺ​ទាំងពីរ​នាក់​នេះ បាន​ឆ្លង ខណៈពេលដែល​បាន​មើល​ការថែទាំ​បុរស អ្នកជំងឺ​ដំបូង​ឈ្មោះ ឌុន​ខេន នោះ​ត្រូវបាន​ផ្លាស់​ចេញពី​មន្ទីរពេទ្យក្រុង​ដា​ឡា​ស់កាល ពី​សប្ដាហ៍​មុននេះ ទៅកាន់​មន្ទីរពេទ្យ​រដ្ឋ ម៉ា​រី​ឡេ​ន និង​អា​ត្ល​ង់​តា ហើយ​ដោយសារតែ​អ្នក​ទាំងពីរ មាន​សភាព​ជំងឺ​ធ្ងន់ធ្ងរ​៕