មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ធំ នៅតែបន្តធ្វើសកម្មភាពចុះបង្ក្រាបទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប ដូចភ្លៀងរលឹម នៅដើមរដូវបិទឡូនេសាទ

0

(កំពង់ធំ)÷ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដែលដឹកនាំដោយលោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានសហការជាមួយលោក ហួន ផល សង្កាត់រដ្ឋបាលជលផលពាមបាង និងមន្ត្រីជំនាញចុះអនុវត្ត និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបដូចភ្លៀងរលឹម នៅដើមរដូវបិទឡូនេសាទ ដើម្បីការពារពូជត្រីឱ្យពងកូនបន្តទៀត។

 

សកម្មភាពនៅតែបន្តចុះប្រតិបត្តិការ ដែលដឹកនាំដោយលោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងកន្លែងអភិរក្សចំណុច ព្រែកតាប៉ា ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងនោះក្រុមជំនាញចុះបង្ក្រាបបទល្មើសនិងទប់ស្កាត់នៅតំបន់បឹងទន្លេសាបលទ្ធផលអនុវត្តបាន០១ករណី នេសាទលក្ខណះគ្រួសារក្នុងកន្លែងអភិរក្សជលផលត្ថុតាងរួមមាន÷ មងគ្រប០១វង់ ប្រវែង២៥ម៉ែត្រ សម្រុង០៦ម៉ែត្រ ក្រឡា៣សង់ទីម៉ែត្រ។

 

លោក ហួន ផល សង្កាត់រដ្ឋបាលជលផលឃុំពាមបាង  និងមន្ត្រីជំនាញបានសហការគ្នានៅតែបន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល រដូវបិទឡូនេសាទនៅចំណុច ប្រលិចច្រកែង ដល់បាទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីទប់ស្កាត់ការពារកុំឱ្យបាត់បង់ពូជត្រី។ ការចុះបង្ក្រាបជាក់ស្ដែងលទ្ឋផលអនុវត្តបាន(០១ករណី ) បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៨ របាំងប្រវែង១១៥០ម៉ែត្រ ឡុកចំនួន៨គ្រឿង លូចំនួន ១៦មាត់បង្គោលចំនួន៩៥០ដើម និងចាក់ត្រីប្រលែងចំនួន ១០គីឡូក្រាម ចូលទៅទន្លេវិញ។ អត្ថបទខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី