លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី/ភារកិច្ចនិងផ្សផ្សាយផែនការ ដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ 

0

(កំពង់ធំ)÷ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទីភារកិច្ចនិងផ្សផ្សាយផែនការ ដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក លោកស្រីមេមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការ នាយសេនាធិការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យ លោកប្រធានអង្គភាពជំនាញ មេបញ្ជាការកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំចល័តសរុប ៥៦នាក់ ស្រ្តី០៤នាក់៊

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានលើកយករបៀបវារ:នៃអង្គប្រជុំរួមមាន÷ ១. ផ្សព្វផ្សាយបទបញ្ជារបស់ឯ.ឧ នាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ២. ពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច របស់កងរាជអាហត្ថវុធ។ ៣ . ផ្សព្វផ្សាយផែនការ អនុវត្តការបង្ក្រាបក្មេងទំនើង ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងរថយន្តស្លាកលេខ ខេមរភូមិន្ទ (ខ .ម) នៅក្នុងភូមិសាស្រ្តខេត្តកំពង់ទាំងមូល។៤ .បញ្ហាផេ្សងៗ របស់អង្គភាព កងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក។

ក្នុងឪកាសនោះលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ
បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង គ្រប់បណ្តាអង្គភាពចំណុះកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំបំពេញភារ:កិច្ចបានយ៉ាងល្អ តាមតួនាទីភារ:កិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាកងរាជអាវុធហត្ថ នាពេលកន្លងមក ។ តែយើងក៏នៅមានការខ្វះចន្លោះខ្លះៗដែលត្រូវបំពេញបន្ថែមនិងកែលម្អ ។

លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការបានពន្យល់ថា ដោយផ្អែកតាមបទបញ្ជារបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជារបស់ឯ.ឧ នាយឧត្តមសេនីយ៍មេបញ្ជាការ ទៅលើបញ្ហាក្មេងទំនើងដែលតែងកើតមាននៅក្នុងមូលដ្ឋានភូមិសាស្ត្រក្រុង/ស្រុក របស់ខ្លួនត្រូវតែចាត់វិធានការបង្ក្រាបក្រុមក្មេងទំនើងនេះឱ្យខាងតែបាន។ ដោយមិនឱ្យពួកនេះបង្កអសន្តិសុខសង្គម រំខានភាពសុខសាន្ត និងការប្រករបរកទទួលទាន របស់ប្រជាជនបានជាដាច់ខាត។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានណែនាំបន្តថា ការបង្ក្រាបនេះ ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់ពិនិត្យឲ្យបានល្អិតល្អន់នូវមុខសញ្ញាក្មេងទំនើងពិតប្រាកដ ជៀសវាងនូវការភន្តច្រឡំណាមួយ នាំឲ្យបាត់បង់អនាគត់របស់ពួកគេ ។ ដូច្នេះ ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់រាល់សកម្មភាពរបស់ក្រុមក្មេងៗ ដែលតែងតែដើរលេង វាយតប់កាប់ចាក់គ្នាអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណ: កន្លែងកំសាន្តនានា ក្នុងក្រុងស្រុកដែលខ្លួនគ្រប់គ្រង ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការបាន ជំរុញការអនុវត្តន៍ផែនការ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរថយន្តពាក់ស្លាកលេខ ខ.ម ។ បញ្ហានេះយើងត្រូវយកចិត្តទុកដាក់ឆែកត្រួតពិនិត្យឱ្យបានល្អិតល្អន់ ពិនិត្យឯកសារពាក់ព័ន្ធ ក្នុងការប្រើប្រាស់ សង្ស័យឆាប់រាយការណ៍មកភ្លាមដើម្បីមានវិធានការទាន់ពេល។ សូមបងប្អូនដែលមានភារ:កិច្ច ចុះអនុវត្តន៍ផែនការនេះថា. សូមកុំធ្វើអ្វីលើសពីព្រុំដែនការងារដែលមានចែងអំពីភារកិច្ចនៅក្នុងផែនការ កុំឆ្លៀឱកាសបង្កើតករណីអីផ្សេងដើម្បីបង្កប់ផល់ប្រយោជន៍ឱ្យសោះ។ អ្នកណាហ៊ានយកបទបញ្ជានេះទៅឆ្នៃប្រឌឹតដើម្បីលាបសក្ការ:ណាមួយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងមេបញ្ជាការ។

ទាក់ទងទៅនឹងអាវុធនេះ យើងឃើញហើយកន្លងទៅថ្មីៗនេះតាមបណ្តាសារព័ត៌មាន  ផ្សាយពីឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់មនុស្ស ទាំងកំរោល ធ្វើឱ្យបាត់បង់ជីវិតដល់ទៅ២នាក់ របួស២នាក់១រំពេចនៅបុរីបឹងស្នោរ ភ្នំពេញ ដោយសារតែអាវុធនេះហើយ ។ សូមជម្រាបដល់ដល់នាយទាហាន របស់យើងសូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាវុធ កុំប្រព្រឹតិ្តអំពើណាមួយផ្ទុយពីច្បាប់អាចនាំឲ្យមានបញ្ហាដល់ខ្លួន ខូចអនាគត់ លំបាកវេទនាដល់គ្រួសារ ។ ដោយឡែកជំនាញរបស់យើងដែលមានភារ:កិច្ចគ្រប់គ្រងថែរក្សាអាវុធ ត្រូវធ្វើការគ្រប់គ្រងអាវុធគ្រឿងផ្ទុះរបស់អង្គភាពឱ្យបានល្អ ការពារវត្ថុឆាបឆេះ យាមកាមឱ្យបានជាប្រចាំ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មាស យ៉តមេបញ្ជាការបានជំរុញដល់តាមបណ្ដាមន្ទីរ អង្គភាព ត្រូវជំរុញចលនាប្រឡងប្រណាំ បង្កបង្កើនផល ដាំដុះបន្លែបង្កការ និងចិញ្ចឹមសត្វ មាន់ ទា ត្រីជាដើម ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃក្នុងអង្គភាព ក៏ដូចជាក្រុមគ្រួសារផងដែរ។ អត្ថបទលោក ណែម សុភីន ពិនិត្យដោយលោក ធូ កែវមុន្នី