ក្រុមហ៊ុនប្រេងដ៏ធំមួយនៅលើពិភព លោករបស់បារាំងកាលពីថ្ងៃទី២១ ខែ តុលា បានបញ្ជាក់ថា អគ្គនាយកក្រុម ហ៊ុនតូតាល់ លោក Christophe de Margeris បានបាត់បង់ជិវិតក្នុងគ្រោះ ថ្នាក់យន្ដហោះនៅអាកាសយានដ្ឋានទី ក្រុងមូស្គូ ។
នៅក្នុងការប្រកាសរបស់ក្រុមហ៊ុ៊ន តូតាល់បានបញ្ជាក់ថា “តូតាល់គ្រុបមាន ការសោកស្ដាយយ៉ាងខ្លាំងនៅពេលអគ្គ នាយកក្រុមហ៊ុន លោក Christophe de Margeris បានបាត់បង់ជិវិតកាលពីយប់ ថ្ងៃទី២០តុលា វេលាម៉ោង១០ម៉ោង ទីក្រុងប៉ារីស ។ គ្រោះថ្នាក់យន្ដហោះកើត ឡើងនៅអាកាសយានដ្ឋាន Vnukovo ទី ក្រុងមូស្គូ ដោយយន្ដហោះបានបុកទៅ នឹងរថយន្ដ
ឈូសព្រិល ។ ការប្រកាស របស់តូតាល់គ្រុប បញ្ជាក់ទៀតថា ក្រៅ ពីអគ្គនាយកនៅមានមនុស្ស៥នាក់ផ្សេង ទៀតបាត់បង់ជិវិត ។
បណ្ដាញទូរទស្សន៍ RT របស់រុស្ស៊ី បានផ្សព្វផ្សាយថា មានគ្រោះថ្នាក់យន្ដ ហោះដ៏រន្ធត់មួយ គឺយន្ដហោះបានបុក ទៅលើរថយន្ដឈូសព្រិលនៅពេលដែល ត្រៀមហោះហើរបណ្ដាលឱ្យមនុស្ស៥ នាក់ស្លាប់ ក្នុងនោះមានអគ្គនាយកក្រុម ហ៊ុនប្រេងតូតាល់របស់បារាំងលោក Christophe de Margeris ។
សារព័ត៌មាន Life News បានផ្សាយ ថា លោក Christophe de Margeris ជា អ្នកដំណើរសំខាន់បំផុតនៅលើយន្ដហោះ ពាណិជ្ជកម្មធុនតូច និងជំនួយការរបស់ លោកម្នាក់ ព្រមទាំងអាកាសយានិក៣ នាក់ ។
ប្រភពព័ត៌មានបានឱ្យដឹងថា លោក Christophe de Margeris បានត្រៀមហោះ ហើរចាកចេញពីទីក្រុងមូស្គូមកកាន់ទី ក្រុងបារីស តាមជើងហោះហើរផ្ទាល់។ អាកាសយានិកទាំង៣នាក់ជាជនជាតិ បារាំង ។
នេះជាសោកនាដកម្មមួយសម្រាប់ ក្រុមហ៊ុនប្រេងតូតាល់របស់បារាំងដែល មានស្ថានីយប្រេងនៅជុំវិញពិភពលោក ដែលបាត់បង់អគ្គនាយកដ៏ឆ្នើមរបស់ ក្រុមហ៊ុនCEO of French oil giant Total, Christophe de Margerie, killed in Moscow plane crash