ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ចោទជនសង្ស័យខ្មាន់កាំភ្លើង អតីតឧកញ៉ា ស្រី ស៉ីណា ៣បទល្មើស ក្នុងសំណុំរឿងឃាតកម្ម នៅបុរីប៉េងហួត បឹងស្នោរ !

0

រាជធានីភ្នំពេញ : តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទអតីតឧកញ៉ា ស្រី ស៉ីណា ជាខ្មាន់កាំភ្លើង និងជាជនដៃដល់បាញ់ជនរងគ្រោះស្លាប់២នាក់ និងរងរបួស២នាក់ នៅបុរីប៉េងហួតបឹងស្នោរ ចំនួន ៣បទល្មើស គឺ បទ”ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត”។

អំពើឃាតកម្មបាញ់ប្រហារដ៏ឃោរឃៅនោះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានបណ្តាលអោយមនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀតរងរបួស នៅក្នុងលំនៅដ្ឋានមួយ ក្នុងបុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ៕