ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា​  ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ នឹងម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រគល់ភារកិច្ច សំខាន់ៗមួយចំនួន ជូនដល់កងកម្លាំង ដែលពីធីផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ បាន​បញ្ជាក់​ថា​ ក្រោម​ដំបូល​សុខ​ សន្តិភាព​ ព្រះរាជាណាចក្រ​កម្ពុជា​មាន​ការអភិវឌ្ឍន៍រីកចម្រើនរុលេីគ្រប់វិស័យ​ មានដូចជា​ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ រោងចក្រធំៗ និងរោងចក្រផលិតរថយន្តទំនើបៗ បម្រើឲ្យវិស័យសេដ្ឋកិច្ចជាតិ និងកំណើនការងារសម្រាប់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា  ហេីយ​គម្រោង​ស្ថាបនា​ព្រែក​ជីក​ហ្វូណនតេជោ​ និង​បេីកការដ្ឋានស្ថាបនា​នៅ​ថ្ងៃទី​ ៥​ ខែ​សីហា​ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ​ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ និងបម្រេី​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​  ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុ ន បានដាក់បទបញ្ជា និងក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនា ព្រះមហាក្សត្រ ការពារឲ្យបានបូរណភាពទឹកដី និងដាច់ខាតការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត។ ជាមួយនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗ មួយចំនួនជូនដល់កងកម្លាំងដែលត្រូវអនុវត្តចំពោះមុខ មានដូចជា ៖ ទី១  ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទ​បញ្ជា​របស់​សម្តេច​ប្រមុខរាជ​រដ្ឋា​រាជរដ្ឋាភិបាល​កម្ពុជា​  និង​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កងយោធពលខេមរភូមិន្ទ​  ក្នុងកិច្ចសហប្រតិបត្តិការ បង្កាទប់ស្កាត់ និងបង្ក្រា បបទល្មើសធនធានធម្មជាតិ ក្ន្ងងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ។ ទី២  ត្រូវបន្តរួមគ្នាចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព  និងត្រូវបន្តចូលរួមក្នុងការបម្រើអតីតយុទ្ធជន និងប្រជាជន  ដែលមានជីវភាពលំបាកខ្ខះខាត ដើម្បីដោះស្រាយការលំបាកតាមលទ្ធភាព ដែលអាចធ្វើទៅបាន ជូនបងប្អូនឲ្យបានទាន់ពេលវេលា ។

នៅក្នុងឱកាសនេះផងដែរ នាយទាហាន នាយទាហានរង និងពលទាហាន  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានប្រកាសគាំទ្រយ៉ាងពេញទំហឹង​ និង​ជាថ្មី​ម្ដង​ទៀត​នូវគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ  ដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល​។ អត្ថបទតំបន់សឹករងកំពង់ធំ