ក្រុមបាតុករ​ហុងកុង​ប្ដេជ្ញា​មិន​ដក ថយ​តាម​សាលក្រម​តុលាការ​

0


កាលពី​យប់​ថ្ងៃទី​២០​ខែតុលា និង​ព្រឹក ថ្ងៃទី​២១ ខែតុលា ក្រុមបាតុករ​ហុងកុង រាប់សិប​ពាន់​នាក់ បាន​បន្ដធ្វើ​បាតុកម្ម បោះជំរុំ​នៅ​តំបន់ Mong kok និង​តំបន់ Admiralty បើ​ទោះ​មានការ​ហាមប្រាម ពី​តុលាការ​ក៏ដោយ ។
​កាលពី​យប់​ថ្ងៃទី​២០ ខែតុលា តុលា ការ​ហុងកុង​បានប្រកាស​សាលក្រម​ហាម ប្រាម និង​ស្នើ​ដល់​ក្រុមបាតុករ​ដែល​គ្រប់ គ្រង​មជ្ឈមណ្ឌល​សំខាន់ៗ​ខាងលើ​ត្រូវ ដកចេញ បើកផ្លូវ​ដល់​តំបន់​ទាំងនោះ ដំណើរការ​ជាធម្មតា ។ តុលាការ​ហុងកុង បានប្រកាសថា សកម្មភាព​របស់​ក្រុម បាតុករ​គ្រប់គ្រង​ហុងកុង​បាន​បង្ក​ឱ្យ​កក ស្ទះចរាចរណ៍ ហើយ​ការធ្វើ​បាតុកម្ម លើសពី​ព្រំដែន​កំណត់ ។ ទន្ទឹមនឹងនោះ ក៏បាន​បន្ដ​ឱ្យមាន​អំពើហិង្សា​ជាមួយ ប៉ូលិស​ទៀតផង ។xx
​បើ​ទោះ​តុលាការ​ហាមប្រាម​បែបណា ក៏ដោយ តែ​ក្រុមបាតុករ​មិន​ព្រម​ដក ថយ​នោះឡើយ ហើយ​ថែមទាំង​ប្រកាស ថា នឹង​គ្រប់គ្រង​ផ្លូវថ្នល់​សំខាន់ៗ​រហូត ដល់​កិច្ចចរចារ​រវាង​រដ្ឋា​ភិ​បាល​ហុងកុង នឹង​តំណាង​ក្រុមនិស្សិត​បានធ្វើ​ឡើង ។ ក្រុមបាតុករ​បានប្រកាស​ទៀតថា ប្រសិន បើ​ការចរចារ​គ្មាន​ប្រសិទ្ធភាព​ទេនោះ ពួកគេ​នឹង​បន្ដធ្វើ​បាតុកម្ម​តទៅទៀត ។ ការ​ចរាចរ​xxx

នយោបាយ គឺជា​ឱកាស​តែ មួយ​គ​ត​ធ្វើឱ្យ​កាត់បន្ថយ​ភាព​តានតឹង នៅក្នុង​វិបត្ដិនយោបាយ​ជា​ទ្រង់ទ្រាយ​ធំ បំផុត ចាប់តាំងពី​កោះ​ហុងកុង​ត្រូវបាន ចក្រភព​អង់គ្លេស​ប្រគល់​សង​ឱ្យ​ចិន​វិញ នៅ​ឆ្នាំ​១៩៩៧ ។
​ពាក់ព័ន្ធ​ករណី​នោះដែរ អាមេរិក​បាន ប្រកាសថា នឹងមិន​ជ្រៀត​ជ្រែកចូល​បញ្ហា ផ្ទៃក្នុង​កោះ​xxxx

ហុងកុង​នោះឡើយ ក្រោយ ពេល​ទទួលរង​ការចោទប្រកាន់​ពី​ចិន​ដី គោ​កថា​អាមេរិក​បាន​ជ្រៀតជ្រែក​ឱ្យ​ស្ថាន ភាព​ហុងកុង​កាន់តែ​អាក្រក់​ទៅ​។ ការធ្វើ បាតុកម្ម​នៅ​ហុងកុង​បាន​ឈានចូល​ដល់ ថ្ងៃទី​២៣​ហើយ នៅ​មិនទាន់មាន​សញ្ញា បញ្ចប់​នៅឡើយ