រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថិនា ឆ្នាំ ២០២៤នេះបានត្រាស់បង្គាប់ផ្លាស់ប្តូរ និងតែងតាំងអភិបាល ខេត្តចំនួន០៨រូប។០១.ឯកឧត្ដម គួច ចំរើនឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលនៃគណៈអភិបាល ខេត្ត ព្រះសីហនុ មកជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ មកជាអភិបាលខេត្តកណ្ដាល។០២.ឯកឧត្ដម ម៉ាង ស៊ីណេត ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។០៣.ឯកឧត្ដម វ៉ី សំណាង ឯកឧត្តម វ៉ី សំណាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ត្រូវបានផ្ទេរ និងតែង តាំងមុខ តំណែងពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺមកជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ។០៤.ឯកឧត្ដម ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ត្រូវបានផ្ទេរ ពីអភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មកជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។០៥.ឯកឧត្ដម ប៉ែន សុសល្យ ត្រូវបានតែងតាំងជាអភិបាលខេត្តត្បួងឃ្មុំ។០៦.ឯកឧត្ដម មាន ចាន់យ៉ាដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ត្រូវបានតែងតាំង ជាអភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ ។ជាអភិបាលខេត្តឧត្ដរមានជ័យ។០៧.ឯកឧត្ដម នួន ផារ័ត្ន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ធំ។០៨.ឯកឧត្ដម សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ត្រូវបានតែងតាំង ត្រូវបានតែងតាំង ជាអភិបាលខេត្តស្ទឹងត្រែង៕