ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ពេញ១ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំម២០២៤នេះ មាន ពាណិជ្ជករ អាជីវករ ឧស្សាហករចំនួន២៤៤នាក់ ក្នុងចំណោម ៣៥៨នាក់ បានចូលរួមបោះឆ្នោត សភាពាណិជ្ជកម្ម អាណត្តិទី ៣ លើកទី១ ខេត្តបន្ទាយមានជ័យ យ៉ាង សស្រាក់ សស្រាំ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៣ រសៀល ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដែលមាន សមាជិក ជ្រើសតាំងសភាពាណិជ្ជកម្មចំនួន ២០នាក់ ។១.ឈ្មោះលោកស្រី តែឆៃយ៉ា ២.ឈ្មោះលោកពិនសុផាន៣.ឈ្មោះលោក លន់គីមឡេង ៤.មានឈ្មោះរ៉ុងម៉ានិត ៥.មានឈ្មោះ លោក ឧកញ៉ា អុឹងវណ្ណ ម៉ៅ ៦.មានឈ្មោះ លោកចៃឡូ ៧.មានឈ្មោះហាត់ទិដ្ធាកា ៨.មានឈ្មោះលោក ពិតភីគីម ៩.មានឈ្មោះ លោកស្រី ខាអ៊ាង ១០.មានឈ្មោះ ហៀងសុខហេង ១១. មានឈ្មោះលោកហុកវណ្ណៈ ១២.មានឈ្មោះ លោកស្រគចុងជីងមុី ១៣. មានឈ្មោះ លោកសាមសុភ័ក្រ្ត ១៤.មានឈ្មោះ ហេងទិត្យរស្មី ១៥.មានឈ្មោះលោកស្រីសេកកញ្ញា ១៦.មានឈ្មោះប៊ុនរតនា ១៧.មានឈ្មោះ ជា ស៊្រុន ១៨.មានឈ្មោះឱមសេតធាន់ ១៩.មានឈ្មោះ លោកយិឃួន ២០.មានឈ្មោះផូលន។ក្រោយពីក្រុមការងាររាប់សន្លឹកឆ្នោតចប់ ចំណាត់ថ្នាក់លេខ១ បានទៅលើលោក ហុក វណ្ណៈ ចំណាត់ថ្នាក់លេខ២បានទៅលើ លោក ឧកញ៉ា អុឹង វណ្ណម៉ៅ តង់ទី១ ចំណែកបោះឆ្នោតតង់ទី២ដែលមានសមាជិកជ្រើសតាំសភាពាណិជ្ជកម្មចំនួន ១៥នាក់ បានចូលរួមបោះឆ្នោត ឲ្យ លោក ឧកញ៉ា អុឹងវណ្ណ ម៉ៅ ជាប្រធានសភាពាណិជ្ជកម្ម អាណត្តិទី ៣ លើកទី១ក្នុងនោះមាន ប្រធាន១នាក់ អនុប្រធាន ៧នាក់ និងសមាជិក ៧នាក់។ពិធីបោះឆ្នោសភាពាណិជ្ជកម្មនេះ នេះដោយមានការចូលរួម ឯកឧត្តម ម៉ៅថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោក កែ សួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ លោកប៊ុកឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នការជាច្រើននាក់។ក្រោយពីជាប់ឆ្នោតជាប្រធានហើយ លោក ឧកញ៉ា អុឹងវណ្ណ ម៉ៅ បានធ្វើការសរសើរដំណើរការបោះឆ្នោតពេញ១ថ្ងៃ ប្រកបទៅដោយជោគជ័យ ក៏ដូចជាការផ្ដល់ឱកាស ឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់កាន់តែច្បាស់ ពីអត្ថប្រយោជន៍ នៃការ ចូលរួមជាសមាជិកជ្រើសតាំងសភាពពាណិជ្ជកម្មខេត្តផង លោកប្តេជ្ញាថានិង បំរើការងារជាប្រធានសភាពាណិជ្ជកម្មឲ្យបានល្អទ្វេឡើងថែមទៀត។លោក ងួន ម៉េងតិច ក៏បានមានប្រសសន៍ដែរថា ការបោះឆ្នោតសភាពាណិជ្ជកម្មនេះ តាមសេក្តីសម្រេច របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការរៀបចំគណៈកម្មការរៀបចំការបោះឆ្នោត សភាពាណិជ្ជកម្ម ដើម្បីជ្រើសរើស សមាជិក ជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។ឯកឧត្តម ម៉ៅថូរ៉ា ក៏បានមានប្រសាសន៍ដែរថា ការបោះឆ្នោត សភាពាណិជ្ជកម្មនេះ រដ្ឋបាលខេត្តខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំ បោះ ឆ្នោត ជ្រើសរើសប្រធានសភាពាណិជ្ជកម្ម ខេត្ត បន្ទាយមានជ័យថ្មីអាណត្តិ ទី ៣ លើក ទី ១ ស្រប តាម ការ ណែនាំ របស់ ក្រសួងពាណិជ្ជកម្ម ព្រោះប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យថ្មីគឺជា ក្បាលម៉ាស៊ីន យ៉ាង សំខាន់ ក្នុង ការ ជួយ ដល់ ការ អភិវឌ្ឍ វិស័យ ពាណិជ្ជកម្ម ឲ្យ កាន់តែ មាន ភាព រីក ចម្រើន ពិសេស វា បាន ជួយ ស្រូប យក វិស័យ ឯកជន ទាំង ក្នុង និង ក្រៅ ស្រុក ក្នុង ការ ពង្រីង វិស័យ ពាណិជ្ជកម្ម ក៏ ដូច ជា ផ្តល់ ឱកាស ការងារ ឲ្យ យុវជន មានកា ងារ ធ្វើ ផងដែរ។ឯកឧត្តម បានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ ការ បោះ ឆ្នោត សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិ ទី ៣ លើក ១ នឹង ប្រព្រឹត្ត ទៅ បានយ៉ានរលូន អ្នកចូលរួម បោះ ឆ្នោត បានគោរព តាម លក្ខខណ្ឌ និង គោលការណ៍ ដែល ក្រសួង បាន កំណត់ យ៉ាងល្អឥតខ្ចោះ៕