(កំពង់ធំ)÷ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤លោក ឃីម សុខឃាង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ បានដឹកនាំសហការីគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ ចូលរួមរំលែកទុក្ខគ្រួសារសព អតីតប្រជាការពារភូមិកំពង់ឈើទាល ឈ្មោះ ស៊ឹម ឈុនលី ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរលោក ឃីម សុខឃាង បាននាំយកគ្រឿងឧបភោគបរិភោគ ចូលរួមរំលែកទុក្ខគ្រួសារសពលោក ស៊ឹម ឈុនលី ដែលបានទទួលមរណភាព នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១:០០ រំលងអាធ្រាត ដោយរោគាពាធ ដោយបន្សល់ទុក្ខភរិយា និងកូនពីរនាក់ ប្រពន្ឋឈ្មោះ ឈន ពីន អាយុ៣៥ឆ្នាំ មុខរបរកសិករ។ កូនទី១ឈ្មោះ ឈុនលី នីកា ស្រីអាយុ៩ឆ្នាំ រស់នៅក្នុងបន្ទុកកូនទី២ឈ្មោះ ឈុនលី វឌ្ឍនា ប្រុស អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុក។ ការបាត់បង់សមាជិកគ្រួសារ ដែលជាកម្លាំងស្នូលរបស់គ្រួសារ និងជាប្រភពចំណូលមួយដ៏សំខាន់ មានការគាំទ្រចំពោះគ្រួសារសព ត្រូវមានការតស៊ូពុះពារគ្រប់ឧបសគ្គដើម្បីអនាគតរបស់កូនៗ។
លោក ឃីម សុខឃាង ក៏បានសំណូមពរដល់គ្រួសារសព និង ដើម្បីអនាគតរបស់ក្មួយៗ បងស្រីត្រូវតែបញ្ជូនកូនរៀនឱ្យបានចប់ថ្នាក់ទី១២ ជាចាំបាច់ ព្រោះការសិក្សាគឺធ្វើឱ្យគ្រួសារមានអនាគតល្អប្រសើរឡើង។
សូមបញ្ជាក់ផងដែរថា គ្រឿងឧបភោគបរិភោគដែលប្រគល់ជូនដល់គ្រួសារសពមានដូចជា÷ អង្ករ២៥គីឡូក្រាម មី២កេស ទឹកស៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ ទឹកផ្លែឈើមួយកេស ទឹកសុទ្ធ៥យួរ និងថវិកាចំនួន ២០០.០០០០រៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។