អាជ្ញាធរខេត្តព្រះវិហារ ដុតបំផ្លាញគ្រឿងញៀនជាង ១តោន តាមអំណាចសាលដីកាតុលាការ និងក្រោយការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច

0

ខេត្តព្រះវិហារ៖ គ្រឿងញៀនជាង ១តោន ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងពេលកន្លងមក ត្រូវបានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ បានធ្វើពិធីដុតបំផ្លាញចោល ក្រោមអំណាចសាលក្រមតុលាការ នៅរសៀលថ្ងៃទី២៥មិថុនា២០២៤ នៅលើដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិស្ថាពរ សង្កត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តព្រះវិហារ បានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលនាពេលនេះ គឺ បានធ្វើការរឹបអូសជាវត្ថុតាងចំនួន ៣៩សំណុំរឿង គ្រឿងញៀនមានទម្ងន់ប្រមាណជាង ១តោន ស្មើនឹង ១ពាន់ ២១គីឡូក្រាម និង៩១៨,៦២ក្រាម(១,០២១,៩១៨.៦២ក្រាម) ក្នុងនោះ ប្រភេទមេតំហ្វេតាមីន (ICE) មានទម្ងន់សរុប ១ពាន់ ២១គីឡូក្រាម និង ៨៦៣,៥៩ក្រាម (១,០២១,៨៦៣.៥៩ក្រាម) និងប្រភេទមេតំហ្វេតាមីន (WY) មានទម្ងន់សរុប ៥៥,០៣ក្រាម៕ S/B