ខេត្តកំពត: នៅរសៀលថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដែលពិធីនេះបានរៀបចំឡើងដោយមានការចូលរួម ផងដែរ ពីសំណាក់ លោក អូន ខន អភិបាលស្រុកនិងលោក សោម យាន ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច។
ក្នុងឱកាសនោះ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច សូមឱ្យកង កម្លាំងនគរបាលស្រុកកំពង់ត្រាច ដូចជាប៉ុស្តិ៍រដ្ឋបាល ទាំងអស់ពិសេស ពិសេសលោកអធិការទើបឡើងថី្ម ត្រូវអនុវត្តឱ្យបាននូវបទបញ្ជា របស់ថ្នាក់ដឹកនាំ ពាក់ព័ន្ធនិងការទប់ស្កាត់រាល់បទល្មើសខុសច្បាប់ ដោយយកចិត្ដទុកដាក់បំផុត ដើម្បីបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗ ជាច្រើនទៀតដូចជាបទល្មើស គ្រឿងញៀន បទល្មើសសេដ្ឋកិច្ច និងបទល្មើសក្មេងទំនើង។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានអបអរសាទរ និងលើកទឹកចិត្ត ដល់លោកអធិការ ដែលមានតួនាទី ភារកិច្ចថ្មី និងមន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ហើយបន្តបង្កើត បាននូវទំនុកចិត្ត ភាពជឿជាក់ និងកក់ក្តៅថែមទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកឧត្តមសេនីយ៍ទោ បានបន្តថា៖ លោកវរសេនីយ៍ទោ ញាន សារី អធិការដែលតែងតាំងថថ្មីនេះ ក៏មានបទពិសោធន៍ការងារ និងដឹកនាំ មន្ត្រីក្រោមឱវាទ ចុះធ្វើការងារជូនប្រជាពលរដ្ជដូចលោកអធិការចាស់ដែរ។ដូច្នេះចំពោះការទទួលភាកិច្ចនេះ សូមឲ្យលោកអធិការថ្មី និងលោកនាយប៉ុស្តិ៍ត្រូវខិតខំប្រឹងប្រែង ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ទាក់ទងការផ្តល់សេវារដ្ឋបាល សាធារណៈ ទាំងសេវាសំណូមពរ ទាំងសេវាតម្រូវការ ពាក់ ព័ន្ធ សៀវភៅស្នាក់ អត្តសញ្ញាណប័ណ្ណ ត្រូវរៀបចំបំពេញបែបបទ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស៕ សេង ណារិទ្ធ