ក្តីកង្វល់ និងបញ្ហារបស់សហគមន៍ចំនួន២សង្កាត់ ក្នុងក្រុងសិរីសោភ័ណ ត្រូវបានលើកយកមកដាក់លើតុ ឲ្យអាជ្ញាធរក្រុងបានដឹង បានឮ ក្នុងការចូលរួមដោះស្រាយ

0

បន្ទាយមានជ័យ៖ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ពីកង្វល់ និងបញ្ហាក្នុងសហគមន៍ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ(API)សាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុច គ្រីស្តា តំណាងអង្គការ (API) បានរៀបចំបើកកិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយបច្ចេកវិទ្យាតាមរយៈក្តារព័ត៌មានផេក(ពិដោរ អ្នកភូមិឆ្លាតវៃ) ក្នុងក្រុងសិរីសោភ័ណ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីលោក លោកស្រី អធិការ អធិការរងក្រុង នាយប៉ុស្តិ៍សង្កាត់ ប្រធានការិយាល័យជុំវិញក្រុង និងសហគមន៍ចំនួន៤ ក្នុងសង្កាត់២ មានសង្កាត់អូរអំបិល និងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ។

លោក អ៊ុច គ្រីស្តា តំណាងអង្គការ (API) បានឡើងមានមតិលើកឡើងថា៖ កិច្ចប្រជុំពិភាក្សានាពេលនេះមានគោលបំណង៖១,កំណត់បាននៅបញ្ហាផ្សេងៗដែលបានកើតឡើងនៅតាមសហគមន៍មូលដ្ឋាន។២,ធ្វើផែនការនិងដោះស្រាយ និងឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយផ្ទាល់នៅសហគមន៍។៣,បង្ហាញលើផ្ទាំងគ្រប់គ្រង(Dashboard)នៃការចូលប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាតាមរយៈក្តារព័ត៌មានពិដោរ អ្នកភូមិឆ្លាតវៃ។

ជាមួយគ្នានោះលោក អ៊ុច គ្រីស្តា បានបញ្ជាក់ថា៖ អង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API) បានខិតខំប្រឹងប្រែងអោយសម្រេចគោលបំណងពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព នៅក្នុងអភិបាលកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់តម្លាភាព ការទទួលបានព័ត៌មាន ស្ដីពីសេវាច្រកចេញចូលតែមួយ សាធារណៈនិងពិភាក្សាស្វែងយល់ពីបញ្ហា និងដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងសហគមន៍។ ជាពិសេស ក្នុងការចូលរួមយល់ដឹង នឹងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាតាមរយៈក្តារព័ត៌មាន ផេក(ពិដោរអ្នកភូមិឆ្លាតវៃ) ដោយផ្តោតសំខាន់ទៅលើ ១.ការផ្ដល់ព័ត៌មាន ២.ការតាមដានសំបុត្រ ៣.ការផ្តល់មតិយោបល់…។

មានប្រសាសន៍ក្នុងឱកាសនោះលោក ស្រេង សុផល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ(API) ដែលបានខិតខំប្រឹងប្រែងដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ពោល(រិះគុណ ដើម្បីស្ថាបនា)។

លោក អភិបាលក្រុងសិរីសោភ័ណ បានធ្វើការគាំទ្រគោលនយោបាយរបស់អង្គការ (API) និងបានបញ្ជាក់ថា៖។

លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង បានធ្វើការសំណូមពរជូនដល់អស់លោក លោកស្រីប្រធានសហគមន៍ទាំងអស់ចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា និងផ្សព្វផ្សាយបច្ចេកវិទ្យាតាមរយៈក្តារព័ត៌មានផេក(ពិដោរ អ្នកភូមិឆ្លាតវៃ)ទៅដល់ស្រទាបមហាជនឲ្យបានផលផុសនៅថែមមូលដ្ឋាន។

ទន្ទឹមជាមួយគ្នានោះប្អូនស្រីតំណាងឲ្យក្រុមចលនាយុវជនក្រុងសិរីភ័ណ បានមានចំណាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងចំណុចសំខាន់ក្នុងអង្គប្រជុំដោយលើកឡើងថា៖។

ក្នុងឱកាសនោះលោក អភិបាលក្រុងសិរីសោភ័ណ កងកម្លាំងនគរបាលមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្រ្តីគម្រោងបានឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹងលើបញ្ហាដែលបានលើកឡើង និងបានធ្វើការបកស្រាយភ្លាមៗជូនដល់ពួកគាត់ផងដែរ និងបញ្ហាដែលនៅសេសសល់នឹងរកវិធីដោះស្រាយជូនសហគមន៍ឲ្យទាល់តែបាន៕ដោយ៖ឃិន គន្ធា