កងរាជអាវុធខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិវៀតណាមចំនួន១០នាក់ដកហូតអាវុធខ្លីចំនួន០២ដើមរួមនិងថ្នាំញៀនមួយចំនួន

0

ខេត្តព្រះសីហនុ៖ជនជាតិវៀតណាមចំនួនត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធខេត្តព្រះសីហនុឃាត់ខ្លួនជាមួយនិង រថយន្តទំនើបចំនួន០២គ្រឿង .អាវុធខ្លីខំនួន០២ដើម .រួមនិងថ្នាំញៀនមួយចំនួនផងដែរ។ ករណីនេះបានកើតឡើងនៅចំណុចទីតាំងនៅម្តុំសេតេ ខាងក្រោយផ្ទះសូវៀត ស្ថិតនៅក្រុម០៣ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពាក់ព័ន្ធករណីនេះមន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថាមានផ្ទះវីឡា មួយកន្លែងមានជនបរទេសជាច្រើននាក់កំពុងប្រមូលផ្តុំគ្នា ប្រើរប្រាស់ថ្នាំញៀនខុសច្បាប់(k) ថ្នាំក្រវី រួមទាំងមាន កាន់កាប់អាវុធខុសច្បាប់ ។

ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកំណត់បានទីតាំងផ្ទះវីឡា និង ផ្ទះល្វែងខាងលើ រួចបានឆ្លក់ចូលបង្ក្រាបបានជនសង្ស័យជាជនជាតិវៀតណាមប្រមាណ១០នាក់ និង វត្ថុតាងមួយចំនួន រថយន្ត២គ្រឿង និង អាវុធខ្លីចំនួន២ដើម និង វត្ថុតាងផ្សេងៗទៀត ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ និង វត្ថុតាងត្រូវនាំខ្លួនទៅកាន់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវរកបក្សពួកជនសង្ស័យផ្សេងទៀតចាត់ការតាមនីតិវិធីច្បាប់ ៕

នាគសមុទ្រ