លោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ រួមនិងបក្ខពួកចំនួន០៦នាក់ត្រូវបាន លោក លឹមងួន ដាក់ពាក្យ បណ្តឹងទៅសាលាដំបូងខេត្តពាក់ព័ន្ធរឿងឃុបឃិតគ្នាលក់ដីទំហំប្រមាណ១៣ហិកតាស្ថិតនៅភូមិឬទ្ធី២ឃុំកែវផុស

0

ខេត្តព្រះសីហនុ៖យោងតាមពាក្យបណ្តឹង របស់ លោក លឹម ងួន(ជាម្ចាស់ដី ) ចុះថ្ងៃទី២១ខែឧសភា ឆ្នាំ ២០២៤ ដែលបាន ដាក់ចូលទៅ ឯកត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា៖មនុស្ស ដែលជាប់ ពាក់ព័ន្ធ ក្នុងរឿងឃុបឃិតគ្នាលក់ដីរបស់គាត់ ទំហំប្រមាណ១៣ហិកតាស្ថិតនៅភូមិឬទ្ធី២ឃុំ កែវផុស ខាងលើ រួមមាន៖ទី១. ឈ្មោះសុន ពិសី មានតួនាទីជាអភិបាលរងស្រុកស្ទឹងហាវ ។២-ឈ្មោះធឿន សុធិន មានតួ នាទីជានាយករដ្ឋបាលសាលាស្រុកស្ទឹងហាវ ។៣-ឈ្មោះ សួន សុខណា មានតួនាទីជាមេបញ្ជាការតំបន់ ប្រតិបត្តិ ការសឹករងស្រុកស្ទឹងហាវ។៤-ឈ្មោះ ផេង ម៉ឹន មានតួនាទីជាមេឃុំកែវផុស។៥-ឈ្មោះ ហេងសំណាងអតីតមេភូមិ  ឬទ្ធី០២ ឃុំកែវផុស។៦-ឈ្មោះ ស៊ឹម ប៉ូច ភេទប្រុស អាយុ៤៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ ឃុំទំនប់ រលក ស្រុកស្ទឹងហាវ ។៧-ឈ្មោះ គី តែត ភេទប្រុស អាយុ៤៩ ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខៈ ៧៩ ផ្លូវលេខ ២៤០ ភូមិ៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញជាមេការរបស់លោក ឧកញ៉ា ជៀម ផែន។ មនុស្ស ចំនួន០៧នាក់ខាងលើនេះត្រូវបានលោក លឹម ងួនប្តឹង ពីបទប្រើអំពើហិង្សា លើអ្នកកាន់កាប់អចលនៈវត្តុស្រប ច្បាប់ដោយ សុចរិត និងធ្វើឲ្យខូចខាតដោយចេតនាសា្ថនទម្ងន់ទោសនិងទាមទាសំណង ការខូចខាតចំនួន ៣០០.០០០.០០០៛(បីរយលានរៀល)រួមនិងសំណងជំងឺចិត្តនិងសេវាកម្មច្បាប់ចំនួន៨០.០០០.០០ចប៉ែតសិបសិបលានរៀល)ផងដែរ៕

សូមអានខ្លឹមសារទាំងស្រុងនៃពាក្យបណ្តឹង របស់លោក លឹម ងួន ចុះថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២៤ ដែលបានដាក់ចូលឯកត្តមព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តព្រះសីហនុ៕