(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៤ គណបក្សប្រជាជនកម្ពុជាឃុំសំបូរណ៍ បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ។
អញ្ជើញចូលរួមក្នុងកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា មានឯកឧត្តម ហេង បូមករា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងក្រុមការងារ លោក ឃីម សុខឃាង ប្រធានគណបក្សស្រុក ព្រមទាំងសមាជិកសមាជិកាគណបក្សស្រុក ប្រធាន អនុប្រធាន និងសមាជិកគណបក្សឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងយុវជន នៅក្នុងឃុំសំបូរណ៍ សរុប៣៤៥នាក់។
លោក ឃីម សុខឃាង ប្រធានគណបក្សស្រុក បានអានសន្ទរកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
លោក ឃីម សុខឃាង បានលើកឡើងថាកាលពី៧៣ឆ្នាំមុនពោលគឺថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ១៩៥១ គណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះដើមថាបក្សប្រជាជនបដិវត្តន៍ខ្មែរ បានឆាប់បដិសន្ធិដោយមានគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្តុងឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវិរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការតស៊ូរំដោះជាតិ ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ការការពារ ស្ដារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាពប្រឆាំងបដិវត្តន៍ពណ៌និងការអភិវឌ្ឍ។
ឯកឧត្តម ហេង បូមករា បានមានប្រសាសន៍ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាថា ក្នុងនាមប្រជាពលរដ្ឋខ្មែរ ក្នុងនាមសមាជិកគណបក្សប្រជាជនកម្ពុជា សូមរំលឹកដល់កុណចំពោះ យុទ្ធជន យុទ្ធនារី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ និងបានបន្សល់ទុក្ខនៅសន្តិភាពសម្រាប់យើងទាំងអស់គ្នាពេលនេះ។
ឯកឧត្តមបានបន្ថែមទៀតថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងតែខ្វល់ខ្វាយ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានគាំទ្រ និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសកម្ពុជានៅពេលនេះ។ ការជួបជុំនៅពេលនេះគឺជាការរំលឹកដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបុព្វការី និងថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារធ្វើពលីកម្មយ៉ាងធំធេងដើម្បីប្រទេសជាតិនៅគ្រប់ដំណាក់កាល ដែលធ្វើឲ្យកម្ពុជាស្ថិគស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ។
លោក សួ ពិសិដ្ឋ សមាជិកគណបក្សប្រជាជនកម្ពុជា បានឡើងប្ដេជ្ញាចិត្តជូនអង្គពិធីដូចជា÷១-ផ្ដាជ្ញា គាំទ្រនិងដើរតាមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាដាច់ខាត។ ២-ប្រាជ្ញាពង្រឹងធ្លុងសាមគ្គីជាតិ សាមគ្គីរវាងគណបក្ស និងប្រជាជន ឱ្យកាន់តែរឹងមាំជាដាច់ខាត។
៣-ប្រាជ្ញាអនុវត្តកម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឲ្យបានសម្រេចជោគជ័យជាដាច់ខាត។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ