ថ្មីៗនេះដែរ តារាហូលីវ៉ូត Billy Bob Thornton បានរំឭកអនុស្សាវរីយ៍ចំណងស្នេហា របស់លោក ជាមួយនឹង Angelina Jolie ដោយបានបង្ហូរឈាមរួមគ្នាដាក់កូនដបមួយ ដោយពាក់លើករៀងៗខ្លួន ។តារាសម្តែងរូបនេះបាននិយាយថា “ឈាមនោះមើលទៅវាធម្មតាទេ សម្រាប់អ្នកដែល
មើលឃើញវា ” ។ ក្រោយមកនាងយើងក៏បានចែកផ្លូវគ្នា ដោយនាងទៅថតរឿងនៅ កម្ពុជា ជាមួយនឹងរឿង “Tomb Raider” ហើយខ្ញុំទៅថតរឿង “Monster’s Ball” នៅសហរដ្ឋអាមេរិក ។
មុននឹងចាកចេញទៅកម្ពុជា ដោយសារតែគិតពីភាពផ្អែមល្អែម យើងក៏បានយកឡាម វះម្រាបដៃបង្ហូរឈាម ដាក់ក្នុងកូនដបតូចមួយ ដើម្បីពាក់ក រំឭកគ្នា ។ មើលទៅយើង ដូចជាបិសាចជញ្ជាក់ឈាម ស្ថិតនៅក្នុងអណ្តូងមួយ ។បញ្ជាក់ផងដែរថា លោក Billy Bob Thornton រស់នៅជាមួយនឹង Angelina Jolie ប្តីប្រពន្ធ បានរយៈពេល ៣ ឆ្នាំតែប៉ុណ្ណោះ ដោយចាប់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៣ ៕