មច្ឆាជាតិក្នុងរដូវបិទនេសាទនិងរលាយហិនហោចក្រោមស្នារដៃមន្ត្រីគ្រាប់ល្ពៅស៊ីសំណូកពុករលួយ

0

ខេត្តកំពង់ធំ =យោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានប្រាប់ថា មានបទល្មើសជលផលជាច្រើនក្នុងរដូវបិតនេសាទនេះ! ក្រុមការងារអ្នកសារព័ត៌មានយើងបានចុះផ្ដិតយករូបភាពជាក់ស្ដែងនៅវេលាម៉ោង ៨.៣០នាទីយប់ថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២៤បានប្រទះឃើញមានល្មើសនេសាទ ស៊ីបយន្ដបំពាក់ដោយឧបករណ៍ឆក់ត្រជាក់ចំណុចនៅមុខព្រែកទាល់ បាក់ដាវ ក្រឡុកព្រះរាម ស្ថិតក្នុងភូមិព្រែកទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំដោយគ្មានមន្រ្ដីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធចុះបង្រ្កាបឡើយ។
យោងតាមការសួរផ្ទាល់ជាមួយនឹងអ្នករុញស៊ីប ៦ នាក់នឹង ៦ បាឡាស្មាច់ប្រើម៉ាស៊ីនធំ ទី១.ឈ្មោះ លោក ខុម /ទី២.ឈ្មោះ ចាន់ណា/ ទី៣.ឈ្មោះ ព្រីង/ ទី៤.ឈ្មោះ វែង /ទី៥ឈ្មោះ លាក់ /ទី៦ ឈ្មោះ នីម រស់នៅភូមិព្រែកតាសោម ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងទី៧ឈ្មោះ នឿន រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្មុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ពួកគាត់ទាំង ៦នាក់បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់បានបង់លុយអោយអ្នករត់ការសំរាប់បង់ឲ្យមន្រ្ដីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់អង្គភាពទើបអាចចុះនេសាទបាន ។
ទន្ទឹមនិងនោះក្រុមអ្នកនេសាទរុញស៊ីបខុសច្បាប់ បានបញ្ជាក់ប្រាប់ថាក្រុមពួកគាត់បានបង់លុយឲ្យតាមរយះ លោក ខុម ជាអ្នករត់ការបង់លុយឲ្យពួកមន្ត្រីគ្រាប់ល្ពៅពុករលួយបំផ្លាញធនធានមច្ឆាជាតិចាប់ពីចន្លោះ 12 លានរៀលចុះក្រោម ទៅតាមវគ្គៗនីមួយៗ ម្ដងពីរលានរៀល ម្ដងបីរទៅបួនលានរៀល ទើបអាចនេសាទរុញស៊ីបឆក់បំផ្លាញមច្ឆាជាតិទាំងនេះបាន។
បើយោងតាមការរិះគន់របស់ប្រជាពលរដ្ឋបាននិយាយថាចាប់តាំងពីលោក ជិនស៊ីថា ធ្វើជានាយខណ្ឌរដ្ឋបាលជលខេត្តកំពង់ធំរួចមកបទល្មើសនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់មិនដែលថមថយនោះទេមានតែកើតឡើង។
ពាក់ព័ន្ធនិងបទល្មើសខាងលើអ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមទូរសព្ទទៅលោកជិនស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ តែលោកពុំលើកទូរសព្ទ ។
លោក ប៉ែនវណ្ណរិទ្ធ
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានឆ្លើយតបក្នុង telegram ថាអ្នកណារត់ការបទល្មើសលោកបណ្ដឹងទេលោកដឹងតែពីអនុវត្តច្បាប់តែប៉ុណ្ណោះ។
ពលរដ្ឋមិនសង្ឃឹមមន្ត្រីជំនាញឬមន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋានចុះបង្ក្រាបនោះទេ ព្រោះមានមន្រ្ដីមួយចំនួនចុះទៅអនុវត្តតួនាទីបែរជាទទួលសំណួរសូកប៉ាន់ឃុបឃិតគ្នាបង្កើតអំពើពុករលួយបណ្ដោយឲ្យមានបទល្មើសខុសច្បាប់កើតឡើងគ្រប់ទីកន្លែងទោះបីមានការបង្ក្រាបទ្រង់ទ្រាយធំរាប់ឆ្នាំហើយក៏ដោយក៏មច្ឆាជាតិក្មុងបឹងទន្លេសាបនៅតែរលាយហិនហោចដដែល។
ពលរដ្នរង់ចាំមើលចំណាត់ការនិងសំណូមពរអោយឯកឧត្តម ងួនរតនៈអភិបាលខេត្តកំពង់ធំ លោកប៉ែនវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ខេត្តកំពង់ធំបង្កើតក្រុមអធិការកិច្ចចុះត្រួតពិនិត្យនិងស៊ើបអង្កេតរឿងនេះអោយបានច្បាស់លាស់និងចាត់វិធានការតាមច្បាប់។
អង្គភាពសារព័ត៌មានរិទ្ធីដាវដែកផ្សព្វផ្សាយក្នុងគោលបំណងចូលរួមថែរក្សាអភិរក្សធនធានមច្ឆាជាតិហើយបានគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយពុំមានចេតនាជាន់ពន្លិច ញុះញង់ រើសអើងអង្គភាពឬស្ថាប័នណាមួយនោះឡើយ។ព័ត៌មានបឋម