បន្ទាយមានជ័យ៖ការរួមគ្នាដាំកូនឈើនាពេលនេះ គឺដើម្បីបង្កើនធនធានធម្មជាតិ ឡើងវិញ ការពារធនធានធម្មជាតិ ចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាស ធាតុ។ ជាក់ស្តែងកន្លងទៅខេត្តបន្ទាយមានជ័យ ឡើងកម្តៅខ្លាំងណាស់ កាលពីកន្លងទៅថ្មីៗនេះ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូចច្នេះខណះអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក ង៉ោ ម៉េងជ្រួនអភិបាលខេត្តស្តីទី និងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភាលោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ អង្គភាពនានា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរពាក់ព័ន្ធសរុបប្រមាណជាង២០០០នាក់ នៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម កែ គឹមយ៉ាន បានកោធសសើរដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានរួមសហការណ៍ជាមួយសាកលវិទ្យាល័យជាតិមានជ័យ មន្ទីរ អង្គភាពនានា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានរៀបចំពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤នាពេលនេះ។
ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តយុទ្ធនាការ ដាំដើមឈើឲ្យបានច្រើន តាមអង្គភាព សួនច្បារ សាលារៀន មន្ទីរពេទ្យ និងតាមផ្ទះ ដើម្បីរួមចំណែក រក្សាបរិស្ថាន និងកាត់បន្ថយកម្តៅពីភពផែនដី ដើម្បីជីវិត មនុស្ស សត្វ និងរុក្ខជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម គណៈអធិបតី លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវកិត្តិយស តំណាងមន្ទីរស្ថាប័នពាក់ព័ន្ធ បានដាំដើមឈើនិមិត្តរូបចំនួន ៦៥០ដើម មានដូចជា ដើមបេង ដើមធ្នង់ ដើមក្រញូង ដឹងដើមចាន់គីរី។ ទន្ទឹមគ្នានោះ ក៏បានចែកកូនឈើចំនួន ៥០០០ ដើម អាជ្ញាធរក្រុងស្រុក យកទៅដាំតាមអង្គភាពរៀងៗខ្លួនផងដែរ៕ដោយ៖ឃិន គន្ធា