(កំពង់ធំ )÷ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងរៀបចំធ្វើផ្ទះថ្មី១ខ្នង ជូន អ្នកស្រី ប៊ន ទន អាយុ៧០ឆ្នាំ ជាស្ត្រីមេម៉ាយ មានសមាជិកគ្រួសារ០២នាក់ រស់នៅក្នុងភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានជីវភាពខ្វះខាតខ្លាំង ហើយផ្ទះដែលកំពុងរស់នៅសព្វថ្ងៃមានសភាពទ្រុឌទ្រោមខ្លាំង។
ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរឃុំចំណាលើ ត្រូវសហការគ្នា បង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព ជីវភាពប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ គឺត្រូវចុះជួបជួយផ្ទាល់នៅតាមភូមិមូលដ្ឋានខ្នងផ្ទះ ដើម្បីបានជួបពន្យល់នូវស្ថានភាពជាក់ស្ដែងទើបអាចជួយពួកគាត់បានទាន់ពេលវេលា គឺមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ដោយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមិនដឹងនោះឡើយ។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់រដ្ឋបាលឃុំចំណាលើ ត្រូវចេះកៀរគរមូលធន សប្បុរជនជិតឆ្ងាយដើម្បីបានមូលនិធិ និងធនធាន សម្រាប់អភិវឌ្ឍមូលដ្ឋាន ជាពិសេសេអាចចូលរួមជួយដល់គ្រួសារទីទ័លក្របានមួយចំនួនផងដែ។
ក្នុងឱកាសនោះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន ៥គ្រួសារផងដែរ ដែល១គ្រួសារៗ ទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ថវិកា៥ម៉ឺនរៀល និងសារុង១ផង លើសពីនេះលោកយាយ ប៊ន ទន ទទួលបាននូវគ្រឿងឧបភោគបរិភោគ និងថវិការបស់លោកគ្រូអ្នកគ្រូកម្រងខ្មាក់ ស ស យ ក ឃុំចំណាលើចំនួន១៦ម៉ឺនរៀល និងបន្លុងមួយឈុត របស់ព្រះគ្រូចៅអធិការវត្តប្រាសាទ និងលោកយាយ ឆឺន ណូ នូវថវិកា១១ម៉ឺនរៀលផងដែរ។
គួរបញ្ជាក់ផងដែរថា ផ្ទះថ្មីដែលត្រូវសាងសង់ជូន លោកយាយ ប៊ន ទន មានទំហំ០៦ម៉ែត្រ×០៤ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី នៅភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ អត្ថបទរដ្ឋបាលស្រុកស្ទោង