ខេត្តព្រះសីហនុ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៏នៅក្នុងពីធី ប្រកាស់តែងតាំងលោក ម៉ាង ស៊ីណេតជាអភិបាលខេត្តព្រះសីហនុថ្មីជំនួសលោកគួចចរើនអតីតអភិបាលខេត្តដែលត្រូវបានផ្ទេរភារកិច្ចទៅទទួលមុខតំណែងថ្មីជាអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី០៣ខែកក្កដា ឆ្នាំ ២០២៤ បានលើកឡើង ដោយក្រើន រំលឹកថា៖ រដ្ឋបាលខេត្តព្រះសីហនុត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយក្រុមប្រឹក្សាខេត្ត ដើម្បីរួមគ្នា សម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ដោយពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល ចុះមូល ដ្ឋាន ខេត្តព្រះសីហនុ។
ក្នុងនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ៖ខេត្តព្រះសីហនុគឺជាប៉ូល សេដ្ឋ កិច្ច មួយដែលរាជរដ្ឋាភិបាលបានចាត់ទុកជាខេត្តគំរូពហុបំណងបាននិងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះរួមមានវិស័យឧស្សាហកម្មពាណិជ្ជកម្ម.ទេសចរណ៍.កសិកម្មដូចនេះទាមទារឲ្យថ្នាក់ដឹកនាំអាជ្ញាធរខេត្តត្រូវកៀងគរអ្នកវិនិយោគទាំងក្នុងស្រុកក្រៅស្រុកមកបណ្ដាក់ទុនបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យកំណើននៃការអភិវឌ្ឍន៍កាន់តែមានសន្ទុះបន្ថែមទៀត។
ហើយថ្នាក់ដឹកនាំខេត្តព្រះសីហនុត្រូវ បន្តពង្រឹង វត្តមានមន្ត្រីក្រោមឱវាទ ប្រកបដោយ ក្រម សីល ធម៌និងការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ខ្លួន ជំរុញលើក ទឹកចិត្ត មន្ត្រី ឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ពង្រឹងការដឹកនាំគ្រប់គ្រង ចាត់ ចែងអនុវត្តន៍ប្រើប្រាស់ ធនធាន នានា ដែលមាន។
ហើយក៏ត្រូវពង្រឹងផងដែរនូវសមត្ថភាពមន្ត្រីជំនាញព័ត៌មានវិទ្យា ឌីជីថល បច្ចេកវិទ្យាទំនើបៗ ដើម្បីធានានូវការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ជាពិសេសក្នុងការអនុវត្តការងារឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ រួមទាំងបន្តពង្រឹង សមត្ថភាពមន្ត្រីផ្តល់សេវានៅថ្នាក់ក្រោមជាតិ សម្រាប់មេឃុំ សង្កាត់ ស្មៀនឃុំ មេភូមិ អនុប្រធានភូមិ ប៉ុស្តិ៍នគរ បាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីការងារប្រកបដោយការទទួលខុសត្រូវនិង ក្រមសីល ធម៌ វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះ ស្រាយ សំណើរ សំណូមពរ បញ្ហារប្រឈមនានានៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្ខពួក និងគ្រួសារនិយមឡើង៕
នាគសមុទ្រ