ឯកឧត្តម អ៊ុំ រាត្រី ចាត់ក្រុមការងារ នាំយកគ្រឿងចក្រនិងចាក់ថ្មក្រាលជាបណ្ដោះអាសន្ន មួយខ្សែព្រំប្រទល់សង្កាត់ព្រះពន្លា និងសង្កាត់កោះពង់សត្វ

0

បន្ទាយមានជ័យ ៖ផ្លូវមួយខ្សែប្រវែងជាង៤គីឡូម៉ែត្រដែល ធ្លាប់រងគ្រោះដោយសារទឹកជំនន់ និងជួបការលំបាកនៅក្នុងរដូវវស្សា ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងក្រុមការងារ បាននាំយកគ្រឿងចក្រនិងចាក់ថ្មក្រាលជាបណ្ដោះអាសន្ននៅរសៀលថ្ងៃទី០៣ ខែកក្កដា សម្រាប់សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស ចាប់ពីចំណុចភូមិទទង់សង្កាត់ព្រះពន្លាទៅកាន់សង្កាត់កោះពងសត្វ ។

ផ្លូវមួយខ្សែនេះផងដែរក៏ជាផ្លូវមួយដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ប្រកបរបររកស៊ីរវាងហេីយកន្លងទៅប្រជាពលរដ្ឋក៏បានស្នេីរសុំអាជ្ញាធរ លេីកបានលើកគម្រោងក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ។ ដោយមើលឃើញអំពីការលំបាករបស់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុំ រាត្រី ក៏បានចាត់ក្រុមការងារ យកគ្រឿងចក្រនិងក្រាលថ្មដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរជាបណ្ដោះអាសន្ន។

លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ក៏បានបញ្ជាក់ឱ្យដឹងថាផ្លូវមួយខ្សែដែលមានប្រវែងជាង៤គីឡូម៉ែត្រនេះ ហេីយផ្លូវមួយខ្សែននេះនឹងត្រូវដំណើរការគម្រោងនៅក្នុងឆ្នាំបន្ទាប់ ដែលជាគម្រោងផ្លូវបេតុង។ ជាមួយគ្នានោះលោកក៏បានសុំការយោគយល់អធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋ ។ តែពេលនេះឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភ នូថវិការ ដេីម្បីយកថ្មបំបែក មកក្រាលជាបណ្តោះអាសន្នសិន ងាយស្រួលបងប្អូនធ្វេីដំណេីរ។ ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនៅសង្កាត់កោះពងសត្វក៏អាចធ្វើដំណើរតាមផ្លូវមួយខ្សែទៀតដោយឆ្លងកាត់ឆ្លងទៅសង្កាត់ភ្នៀត បានផងដែរ៕ដោយ៖ឃិន គន្ធា