ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំសហការី នាំយកថវិកាបេឡាមរណាង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន  ម៉ាណែត  និងលោកជំទាវ ទៅឧបត្ថម្ភជូន​ក្រុមគ្រួសារសពសពអតីតយុទ្ធជនពិការ នៅក្រុងស្ទឹងសែន 

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ​អមដំណើរ​ដោយ​លោក​ពេញ​ កែម​អភិបាល​ក្រុង​ និង​ជាប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ក្រុងស្ទឹងសែន​  បានដឹកនាំសហការី ទៅចូលរួមក្នុងពិធីបុណ្យសព និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសពលោកនាយឯក​ នុន​ឈិត​ ​ ​អតីត​យុទ្ធ​ជន​ពិកា​រ​ដោយ​សារ​សង្គ្រាម​ ដែល​បាន​ទទួល​ក្នុង​ជន្មាយុ​ ៥៧​ ឆ្នាំ​ ដោយ​រោគាពាធ​ ​នៅ​ភូមិ​ព្រៃ​តាហ៊ូ​ សង្កាត់​ព្រៃ​តា​ហ៊ូ​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់​ធំ​​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុងស្ទឹងសែន និងអាជ្ញាធរដែនដី បានថ្លែងនូវការ​សោកស្ដាយ​អាឡោះអាល័យ​ និង​បាន​គោរពបួងសួងដល់វិញ្ញាណក្ខន្ធលោកនាយឯក នុន ឈិត សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូម​មានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន  និងត្រូវខិត​ខំបង្កបង្កេីនផល ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

នៅ​ក្នុងពិធី​បុណ្យ​សព​នេះ​ ឧត្តម​សេនីយ៍​ទោ​សោម​ ស៊ុន​ បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួម​មាន​ អង្ករ​ចំនួន​៥០​គីឡូ​ក្រាម​ មីជាតិចំនួន​២កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​២យួរ​ ត្រី​ខកំប៉ុង​ចំនួន​២យួរ​ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផងដែរ។

លោក ពេញ កែម អភិបាល​ក្រុងស្ទឹងសែន និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន​ក្រុងស្ទឹងសែន   តំណាង​ឱ្យ​ក្រុម​គ្រួសារ​សព​ បាន​សូម​គោរព​ថ្លែង​អំណរគុណ​ដី​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី  ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត  ពេជ​ ចន្ទមុន្នី​ និងឧត្តម​សេនីយ៍​ទោ សោម​ ស៊ុន​ ព្រមទាំង​​ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ដែល​បាន​យកចិត្តទុកដាក់​បម្រើ​បងប្អូន​អតីត​យុទ្ធ​ជន​ នៅ​ក្នុង​ខេត្តកំពង់ធំ​ ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ និង​សូមគោរព​ជូន​ពរ​សម្តេច​ និង​លោកជំទាវ​ ព្រមទាំង​ឯកឧត្តម​ អស់​លោក​ទាំង​អស់​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ  កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។អត្ថបទតំបន់សឹករងកំពង់ធំ