(ឧត្តរមានជ័យ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់បណ្តាកងឯកភាពណុះដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តចាត់តាំង និងបង្កើនការយកចិត្តទុកដាក់ ល្បាតត្រួតពិនិត្យបង្គោលសីមា និងចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្ដាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមខ្សែព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។
លោកមេបញ្ជាការ ក៏បានក្រើនរំម្លឹកដល់នាយ-ពលទាហានទាំងអស់ ត្រូវអនុវត្តន៍អោយបានដាច់ខាត តាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីធានាបាននូវ សុខសុវត្តិភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងព្រំខ័ណ្ឌដែលអង្គភាពទទួលខុសត្រូវ៕ដោយ៖ភ្នំដងរ៉ែក