ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បាននាំយកអំណោយឧត្ថម្ភជា គ្រឿងឧបភោគ បរិភោគ និងអំពូលសូឡា របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ទៅប្រគល់ជូន នាយ-ពលទាហាន នៅក្នុងផ្នែកសឹករងអន្លង់វែង ដែលឈរជើងការពារតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងប្រតិបត្តិការបង្រ្កាប បទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង។
នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ផ្នែកសឹករងអន្លង់វែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ភ្នំដងរ៉ែក