គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសំណូពរឲ្យស្នងការដ្ឋាននគបាលខេត្តព្រះសីហនុបញ្ជូនសំណុំរឿងបណ្តឹងជនរងគ្រោះដែលត្រូវបានផ្អឹបទុកចោលជាង០៣ឆ្នាំ.ទៅសាលាឧទ្ធរណ៏តាមការស្នើសុំរបស់ជនរងគ្រោះ

0

ខេត្តព្រះសីហនុ៖លោក លឹម ងួន និង លោក លីប៉ូ រ៉ា បានសម្តែងការ ហួសចិត្តដោយបានបញ្ជាក់ថាទំនាស់ ដីធ្លី លើទីតាំងតែមួយនិងឈានដល់ ប្រើប្រាស់អំពើហឹង្សាយ៉ាងឃោឃៅពីសំណាក់ក្រុមជនបង្ករនោះគឺមានបណ្តឹង ចំនួន០២ផ្សេងពីគ្នា។បណ្តឹងទី០១ជាបណ្តឹងរបស់ក្រុមឈ្មោះឡាយ សុខវីរៈនិង ម៉ាក់ មឿន ក្រុមជនបង្ករ ក្រោយ រូបភាព(ចោរស្រែកចាប់ចោរ)។ បណ្តឹងទី០២ជាបណ្តឹងរបស់ជនរងគ្រោះ(លោក លឹម ងួន និង លោក លីប៉ូរ៉ា)។ ដោយបណ្តឹងទាំង០២នេះត្រូវបាន ស្នងការដ្ឋននគបាលខេត្តព្រះសីហនុបញ្ជូនវិលត្រឡប់ទៅសាលាដំបូងវិញតែ មួយប៉ុណ្ណោះ(គឺបណ្តឹងក្រុមជនបង្ករ)ចំណែកឯបណ្តឹងរបស់ពួកគាត់ជាជនរងគ្រោះនិងជាម្ចាស់ដីស្របច្បាប់នោះ បែរត្រូបានគេឃុបឃិតគ្នា ផ្អឹបទុកចោលមិនចាត់ការទៅវិញជាហេតុធ្វើឲ្យពួកគាត់រងនៅភាពអយុត្តិ រកទីបញ្ចប់ គ្មាន ដោយត្រូវបានសាលាដំបូងចេញសាលក្រមព្រហ្មទណ្ឌលេខ១៩០/២៧.ញ.ចុះថ្ងៃទី១៩ខែមិនា ឆ្នាំ ២០២៤ ចោទប្រកាន់ ថាជាជនល្មើស។

លោក លឹម ងួន បានបញ្ជាក់បន្តទៀតថា ៖វាជារឿងអយុត្តិធម៏បំផុតសំរាប់​ពួកគាត់ ដែលជាម្ចាស់ ដីស្រប ច្បាប់មានឯកសារត្រឹមត្រូវទទួលស្គាល់ពីអាជ្ញាធរមួលដ្ឋានបញ្ជាក់ពីសិទ្ធិកាន់កាប់ដីធ្លីតាំងតែ ទីតាំងដីនេះមិន ទាន់កាត់បញ្ជូលពីខេត្តកោះកុង មកខេត្តព្រះសីហនុមកម្លេះ ។ ហើយក្នុង ករណីនេះក៏មានការបញ្ជាក់យ៉ាង ច្បាប់លាស់ផងដែរពីសំណាក់គណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជា ក្រោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះមកអង្កេតស្រាវជ្រាវនិងការបំភ្លឺពីសំណាក់ភាគីពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាពួកគាត់ពិតជាជនរងគ្រោះជាម្ចាស់ដីស្របច្បាប់ដែលត្រូវក្រុមជនដៃដល់ព្រួតគ្នាប្រើអំពើហឹង្សានិងវាយបំផ្លាញសម្ភារៈផ្សេងៗរួមនឹងប្លន់ម៉ូតូមួយគ្រឿងយ៉ាងពិតប្រាកដមែន ។រាល់ឯកសារ ស្រប ច្បាប់ក៏ដូចជាការ បញ្ជាក់របស់ គណៈកម្មា ធិការ សិទ្ធិ មនុស្ស កម្ពុជាខាងលើនេះ វាអាច សមល្មម​ឲ្យសាលា ខេត្ត ព្រះ សីហនុ រកយុត្តិ ធម៏ដល់ពួកគាត់បាន ហើយ តែផ្ទុយទៅវិញ បែរជាពួកគាត់ជាម្ចាស់ដីស្របច្បាប់ក្លាយទៅជាជនជាប់ចោទយ៉ាងពេញទំហឹង។ជាមួយ និងបទចោទបែបនេះត្រូវបានគេរកឃើញថាសាលាបូងខេត្តព្រះសីហនុធ្វើឡើងតាមបណ្តឹងឃុបឃិតគ្នាកុហក់បោកប្រាស់គ្មានការពិតរបស់ក្រុមជនល្មើសឈ្មោះឡាយសុខវីរៈនិងម៉ាក់មឿន.ចំណែកឯសំណុំរឿងបណ្តឹងជនរងគ្រោះដែលជាម្ចាស់ដីស្របច្បាប់ពិតប្រាកដត្រូវបានស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ(ជំនន់លោកជួនណារិន្ទ)ផ្អឹបទុកចោលមិនបញ្ចូលទៅសាលាដំបូង ជាហេតុ ធ្វើឲ្យមានភាពអយុត្តិ ធម៏កើតឡើង  ពោលគឺសរទៅជាខ្មៅ .ខ្មៅទៅជាសរ ជនរងគ្រោះដែលជាម្ចាស់ដីក្លាយជាជនល្មើសរីឯក្រុមជន ស្មើល ដែលបាននាំបក្ខពួកទៅរំលោភ បំពានដីធ្លីកម្មសិទ្ធិជនរងគ្រោះនិងប្រើអំពើហឹង្សាវាយទៅលើជន រង គ្រោះនិងកាប់ប្លន់ម៉ូតូយ៉ាងសាហាវព្រៃផ្សៃ នោះបែរទៅ ក្លាយ ទៅជាជន រងគ្រោះទៅវិញ។

លោក លឹម ងួនបានបន្តទៀតថា អ្នកដែលកាន់សំណុំរឿងរបស់គាត់គឺលោក ផ្កាយមួយឈ្មោះ ណុប បញ្ញា មានឋានៈជាស្នងការងនៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ។បច្ចុប្បន្នសមត្ថកិច្ចប៉ូលិសនៃស្នង ការដ្ឋាននគបាលខេត្តព្រះសីហនុដែលពាក់កាន់សំណុំរឿងនេះ កំពុងឆ្លើយដាក់គ្នាក្រោយពេលគណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជាសំណូពរឲ្យស្នងការដ្ឋាននគបាលខេត្តព្រះសីហនុបញ្ជូនសំណុំរឿងបណ្តឹងជនរងគ្រោះដែលត្រូវបានផ្អឹបទុកចោលជាង០៣ឆ្នាំទៅហើយនោះទៅសាលាឧទ្ធរណ៏តាមការស្នើសុំពីសំណាក់ជនរងគ្រោះឲ្យបានឆាប់បំផុត ដើម្បីផ្តល់ភាពយុត្តិធម៏ដល់ដល់ពួកគាត់។ ហើយសំណុំរឿងមួយនេះ​ទាំងអាជ្ញាធរមួលដ្ឋាន ក៏ដូចជា ប្រជាពលរដ្ឋរស់នៅឃុំកែផុស បានត្រៀមជាស្រេចក្នុងការធ្វើសាក្សីឲ្យជនរងគ្រោះ នៅពេលសាលា ឧទ្ធរណ៏ត្រូវការ  ដោយសង្ឃឹមថា សាលាឧទ្ធរណ៏ និងផ្តល់ភាពយុត្តិធម៏យ៉ាងសុក្រិត្យដល់ ពួកគាត់ វិញ៕

ដោយនាគសមុទ្រ