ក្រុមបេះដូងតែមួយដឹកនាំដោយលោកឧត្តមសេនីយ៍ឈុន ម៉ៅ ផ្តល់អំណោយមនុស្សធម៍ប្រចាំឆ្នាំដល់អ្នកជម្ងឺនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ

0

បន្ទាយមានជ័យ៖ ក្រុមបេះដូងតែមួយខេត្តបន្ទាយមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បាននាំយកនូវអំណោយមនុស្សធម៍ប្រចាំឆ្នាំដែលទទួលពីសមាជិកនិងសប្បុរសជនទៅចែកជូនអ្នកជម្ងឺចំនួន៤៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ កាលពីល្ងាចថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៤ ។

ក្រុពេទ្យបង្អែកក្រុងសិរីសោភ័ណបានទទួលស្វាគមន៍និងថ្លែងអំណរគុណចំពោះទឹកចិត្តនិងកាយវិការមនុស្សធម័ សប្បុរសធម៌របស់ក្រុមបេះដូងតែមួយខេត្តបន្ទាយមានជ័យដែលមានលោកឧត្តមសេនីយ៍ទោឈុន ម៉ៅ ជាប្រធាននិងមានសមាជិកជាច្រើនដែលតែងតែផ្តល់អំណោយជាម្ហូបអាហារនិងសម្ភារ:ដល់អ្នកជម្ងឺដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ទោឈុន ម៉ៅប្រធានក្រុមបេះដូងតែមួយមានប្រសាសន៍ថា: ថ្វីត្បិតតែក្រុមនេះទើបបង្កើតឡើងតែប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែសមាជិកក្រុមនិងសប្បុរសជនតែងតែចូលរួមនិងបរិច្ចាគនូវធនធាន សម្ភារ:ថវិការសម្រាប់យកមកទិញជាស្បៀងអាហារ ហើយនាំយកទៅចផ្តល់ជូនផ្ទាល់ដៃដល់ពលរដ្ឋ កុមារដែលមានលំបាកជីវភាព ក្រីក្រ ខ្វះទីពឹង អ្នកជម្ងឺ ជនពិការជាដើម ។

លោកឧត្តមសេនីយ៍ទោឈុន ម៉ៅ.បានបន្តថា: អំណោយប្រចាំលើកនេះ ក្នុងនោះអ្នកជម្ងឺម្នាក់ៗទទួលអំណោយ ឃីត១ រួមមាន : មី១កេះ ត្រីខ១ដុំ ទឹកដោះគោឆៅ១ដុំ ទឹកក្រូច១ដុំ ទឹកក្រូច១យួរ ទឹកសុទ្ធ១យួរ ក្រមា១ សារុង១ និងអង្ករ១០គក្រ ថវិកា២០.០០០រៀល ៕ដោយ៖ឃិន គន្ធា