សមត្ថកិច្ច​រឹបអូស​ឈើ​នាងនួន​១០​ដុំ​ម្ចាស់ផ្ទះ​បដិសេធ​មិនមែនជា​ឈើ​របស់ខ្លួន​

0


ខេត្តសៀមរាប​៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ចុះ​ធ្វើការ​រឹបអូស​យក​ឈើ​នាងនួន​ចំនួន​១០​ដុំ​ដែល​ទាហាន​មួយក្រុម​បើក​យកមក​លាក់ទុក​នៅ​សំ​យ៉ាប​ផ្ទះ ហើយ​ត្រូវ​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី តាម​បញ្ជារ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ប៉ុន្តែ​ករណីនេះ​ត្រូវបាន​

ម្ចាស់ផ្ទះ​ឆ្លើយ​បដិសេធថា មិនមែនជា​ឈើ​របស់ខ្លួន​នោះទេ​។ការចុះ​រឹបអូស​ឈើ​នាងនួន​នេះ​ធ្វើឡើង​នៅ​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែតុលា​​ត្រង់ចំណុច​លំនៅឋាន​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។IMG_0794

លោក​យឹម​ស៊ី​វន​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាគង​បាន​ឲ្យ​ដឹង​នៅក្នុងពេល​ចុះ​ប្រតិ​​ប​ត្តិ​ការ​ថា ការចុះ​រឹបអូស​ឈើ នេះ​ធ្វើតាម​បទបញ្ជា​ដឹកនាំ​ផ្ទាល់ ដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប ហើយ​ឈើ​ដែល​បានធ្វើការ​រឹបអូស​នេះ​ប្រភេទ​នាងនួន​មាន​ចំនួន​១០​ដុំ​ស្មើនឹង​១,១៤០​ម៉ែត្រគូប​។​លោកនាយ​សង្កាត់​បន្ថែម​ទៀតថា ឈើ​ដែល​ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​នោះ​ដើម្បី​ឲ្យ​ម្ចាស់​ឈើ​ចូលខ្លួន​មក​បង់​ផាកពិន័យ​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ​។​

ប្រភព​បាន​ឲ្យ​ដឹងថា ឈើ​ដែល​បានធ្វើការ​រឹបអូស​នេះ​មិនមាន​ឃើញ​ម្ចាស់​នោះទេ តែ​ត្រូវ​រថយន្ត​មួយគ្រឿង​ពណ៌​ត្រេ​អី​ពាក់​ស្លាក​លេខ ខ​.​ម​៩៩.០៥៨​ដឹក​យកមក​ទម្លាក់​នៅ​មុខ​សំ​យ៉ាប​ក្នុងផ្ទះ​របស់លោក ជា សុផល ដែលជា​ឈ្មួញ​រកស៊ី​ឈើប្រណិត​ម្នាក់​ដែរ​។​IMG_0781u1798u17D2u1785u17B6u179Fu17CBu1795u17D2u1791u17C7 u1793u17B7u1784u17A2u17D2u1793u1780u179Au1780u179Fu17CAu17B8u1787u17B6u1798u17BDu1799

ប៉ុន្តែ​លោក ជា សុផល​បាន​បដិសេធ​ប្រាប់​សមត្ថកិច្ច​ថា ឈើ​នេះ​លោក​មិន​បានដឹង​ទេ ព្រោះ​លោក​កំពុង​ជាប់រវល់​នៅ​ខាងក្រោយ​ផ្ទះ​ជាមួយនិង​ម្តាយ​ចាស់ ហើយ​រឿង​ឈើ​ដែល​គេ​យកមក​ទម្លាក់ចោល​នៅមុខ​ផ្ទះ​នេះ​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ទេ​៕