ចាប់ផ្តើមបុកគ្រឹះសាងសង់អគាររដ្ឋបាលថ្មីតាមស្តង់ដារស្រុកមង្គលបូរី

0

បន្ទាយមានជ័យ ៖ស្រុកមង្គលបូរី ដែលមានពលរដ្ឋច្រើនជាងគេក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបុកគ្រឹះសាងសង់អគាររដ្ឋបាលថ្មីតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃហើយ។ពោលគឺជាស្រុកទី៤ក្នុងចំណោម៩នៃខេត្តនេះ ដែលនឹងមានអគាររដ្ឋបាលថ្មីបែបនេះ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងកាលពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២៤ថា : ពេលនេះ លោកនិងមន្ត្រីបានធ្វើកិច្ចខាងជំនឿនិងសាសនាគឺពិធីសែនព្រេន និងបុកគ្រឹះសាងសង់ជើងសសរនៃអាគាររដ្ឋបាលស្រុកដែលមានពលរដ្ខជាង១៨ម៉ឺននាក់ឬច្រើនជាងគេក្នុងចំណោមស្រុក ក្រុងទាំង៩របស់ខេត្តបន្ទាយមានជ័យ។
ពោលគឺអគារនេះនិងមន្ត្រីនឹងមានភាពងាយស្រួលក្នុងបម្តើសេវាជូនពលរដ្ឋ ។

សូមរំលឹកថា : កាលពីថ្ងៃទី ១៩ ខែឧសភា  ឆ្នាំ ២០២៤ កន្លងមកលោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកមង្គលបូរី ១ខ្នង មានកម្ពស់២ជាន់ ។
គឺស្ថិតនៅពីមុខអគាររដ្ឋបាលចាស់នៃសាលាស្រុកដែលមានរាងដូចជាសាលារៀនផ្ទាល់ដី១ខ្នងនិងតសំយ៉ាបទៅក្រោយ ហើយផ្ទុកមន្ត្រីនិងអ្នកស្ម័គ្រចិត្តបម្រើការងារយ៉ាងណែនដូចកន្តំ។

សាលាស្រុកមង្គលបូរីមានទីតាំងស្ថិតនៅបណ្តោយផ្លូវខេត្តលេខ១៥៩បេ ភូមិ-ឃុំឬស្សីក្រោក ឬទីរួមស្រុក ។
អគារចាស់សាលាស្រុកនេះ ត្រូវរក្សាទូកជាកន្លែងធ្វើការនិងបន្ទប់ប្រជុំ ។គឺគ្រាន់តែរុះរើហោជាងនៃខ្នងលយមកមុខអគារតែបន្តិចប៉ុណ្ណោះ ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៤នា់ឧដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានធ្វើពិធីញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលក្រុងសិរីសោភ័ណចំនួន១ខ្នង មានកម្ពស់២ជាន់ ក្នុងក្រុងសិរីសោភ័ណដែលស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៦ ភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។
អគាររដ្ឋបាលក្រុង ស្រុកទាំង២ ត្រូវអនុវត្តបាប់ពី ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៤ ដល់ខែ កមរា ឆ្នាំ ២០២៥ ខាងមុខ ៕ដោយ៖ឃិន គន្ធា