ខេត្តស្វាយរៀងសង្សយ័ថា កូនប្រុសអ្នកលក់ឈើអាម្នាក់ចាក់សាំងធ្វើអត្តឃាដខ្លួនឯងមូលហេតុសុំប្រាក់ពីម្តាយ១០០ដុល្លាមិនបាន។ ករណីដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤•០០រសៀលថ្ងៃទី២២តុលា២០១៤នៅភូមិស្រះវង្សសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខាងកើតបេនឡានចម្ងាយ
១២០ម៉ែត្រ។ បើតាមអ្នកឃើញហេតុការឆេះផ្ទះដំបូងឲ្យដឹងថាគេឃើញអណ្តាត ភ្លើងឆាបឆេះចំកណ្តាលផ្ទះរបស់ឈ្មោះឈិនពៅអាយុ៥៩ឆ្នាំនិងប្រពន្ធឈ្មោះសូស៊ីហួនអាយុ៥៤ឆ្នាំម្ចាស់ដេប៉ូលក់ឈើអានៅភូមិកើតហេតុខាងលើ ជុំហ៊ានដំបូងគេដាក់ការសង្សយ័ថាឈ្មោះឈិនលំពង្សភេទប្រុសអាយុ២៥ឆ្នាំជានិស្សិតឆ្នាំទីបួន នៃសកលវិទ្យាលយ័ស្វាយរៀងចាក់សាំងដុតខ្លួនធ្វើអត្តឃាដដោយមុនពេលលកើតហេតុជនសង្សយ័ទូរសព្ទឈ្លោះជាមួយម្តាយ សុំប្រាក់ពីម្តាយ១០០ដុល្លាម្តាយមិនឲ្យម្យាងម្តាយនិងឪពុកមិននៅផ្ទះទៅលេងស្រុកនៅផ្សារកំពង់ចកភូមិកំពង់ចកស្រុករំដួល។
ទើបជសង្សយ័ខឹងយកសាំងចាក់ស្រោចលើខ្លួនដុតធ្វើអត្តឃាតក៏ប៉ុន្តែលោកអធិការនគបាលក្រុងស្វាយរៀង មានប្រសាសន៍ថានេះពុំទាន់ពិតអាចយកជាការបានឡើយវវាគ្រាន់តែពាក្យនិយាយស្មាននិងជាការដាក់ការសង្សយ័ប៉ុណ្ណោះការពិតសមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវ ជុំហ៊ានដំបូងសត្ថកិច្ចសង្សយ័ទុស្សេខ្សែភ្លើងអគ្គីសនីនិងកំពុងរកអ្នក ចូលយកជនសង្សយ័ចេញពីក្នុងភ្លើងរួចហៅរថយន្តដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះតើចាក់សាំងដុតខ្លួនឬត្រូវភ្លើងឆេះ ពេលចូលទៅយករបស់របរក្នុងផ្ទះ។
រីឯជនសង្សយ័ឈ្មោះឈិនលំពង្សបាននិយាយថាមុនពេលកើតហេតុវេលាម៉ោង២•០០រសៀលរូបគេមកពីរដើលេងបានចូលផ្ទះរកបាយញ៉ាំក៏ប៉ុន្តែម្តាយឪពុកនិងបងប្អូនមិននៅផ្ទះរូបគេក៏ចូទៅផ្ទះបាយបង្កាត់ ភ្លើងចង្ក្រានកំដៅម្ហូបញ៉ាំបាយ។ពេលបង្កាត់ភ្លើងអុសមិនឆេះក៏យកអាវចាស់ជ្រលក់ប្រេងបង្កាត់ភ្លើងឆេះកំដៅម្ហូបរួចញ៉ាំ បាយបន្ទាប់មកក៏ទូរសព្ទទៅសុំលុយម្តាយ១០០ដុល្លាម្តាយនិយាយតបតាមាទូរសព្ទមកវិញថាមិនឲ្យក៏មានជម្លោះម្តាយនិងកូនតាមទូរសព្ទ។
ក្រោយមកម៉ោងប្រមាណជាបួនរសៀលស្រាប់តែធំក្លិនឆ្ងៀមក្បែក្រោយទូរទស្សន៍ស្រាប់ឃើញមានភ្លើង ឆេះផ្ទះតែម្តង រូគេគិតថាគឺឆេះមកពីភ្លើងចង្ក្រានខ្លួនមិនបានពន្លត់ពេលឡើងទៅមើលភ្លើងចង្ក្រានគឺមិនឃើញមានភ្លើងឆេះទើបគិតថាឆេះដោយទុស្សេចរន្តខ្សែភ្លើងអគ្គីសនី រូបគេបានរត់ចូលទៅយកបំពង់ពន្លត់អគ្គីសនីក្នុងបន្ទប់ក៏ត្រូវអណ្តាតភ្លើង ឆាបឆេះពេញដងខ្លួនដៃជើងក្បាលសក់ពងរលួយទាំងមូលខ្លួនរូបគេខំរត់ចេញមកក្រៅឲ្យអ្នកជិតខាងជួយនិងហៅឡាន ពេទ្យដឹកទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។
រីឯក្រុមគ្រួសារជនរងគ្រោះ៥គ្រួសារដែលត្រូវអាគ្គីភយ័ឆាបឆេះអស់នោះបាន ដាក់ការសង្សយ័ថាជនសង្សយ័ចាក់សាំងដុតខ្លួនធ្វើអត្តឃាតទើបបណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះលឿនមិនអាចពន្លត់បាន ហើយភ្លើងបានឆាបឆេះអស់ផ្ទះ០២ខ្នងរយៈពេលជិតកន្លះម៉ោងទើបមានរថយន្តអគ្គីភយ័ស្នងការនគបាលខេតចំនួនមួយគ្រឿងមកដល់ពន្លត់ក៏ប៉ុន្តែមិនរលត់រហូតដល់ជាងមួយម៉ោង(គឺម៉ោង៤និង៣០នាទី)ទើរថយន្តពន្លត់អគ្គីភយ័នគបាលក្រុងបាវិតមកដល់ភ្លើងបានឆាបឆេះអស់៤ខ្នងទៀតសរុប០៦ខ្នងទើបអាចគ្រប់គ្រងស្ថានភាពបានដោយមានការជួយ
អន្តរាគមន៍ដឹកនាំពីលោកឧត្តមសេនីយ៍ត្រីកឹងឃនស្នងការនគបាលខេត្តមន្ត្រីនគបាលខេត្តក្រុងលោកឧត្តមសេនីយ៍ត្រី សានប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តមន្ត្រីក្រោមឱវាឌលោកឧត្តមសេនីយ៍ត្រីប៉ែនសារ៉ុនមេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តស្វាយរៀងនិងនាយទាហ៊ានពលទាហ៊ានប្រជាពលរដ្ឋបានមកជួយដងទឹកនិងទាញទុយយោទឹកជះបាញ់ពន្លត់និងជួយ រំដោះយកទ្រព្យសម្បត្តិម៉ូតូកង់គ្រែពូកសំលៀកបំពាក់បានមួយចំនួនធំនឹងជួយយមកាមទ្រព្យសម្បត្តិឲ្យប្រជាពលរដ្ឋរងគ្រោះដែលរំដោះបានចេញពីអណ្តាតភ្លើងហើយដល់ម៉ោង
៥•០០ល្ងាចក៏មានភ្លៀងធ្លាក់មួយមេធំដែរក៏ប៉ុន្តែអណ្តាតភ្លើងនៅតែបន្តឆាបឆេះរហូតដល់ម៉ោង៧និង៣០នាទីយប់ទើបពន្លត់រលត់ហើយម៉ោង៨•០០យប់ចាប់ផ្តើមភ្លៀងរហូតធ្វើឲ្យគ្រួសារជនរងគ្រោះ៦គ្រួសារអង្គុយក្រោមកៅស៊ូរតង់គួឲ្យសង្វេចពិសេសកុមារតូចភយ័រន្ធត់ស្រេកយំធ្វើឲ្យលោកស្នងការកឹងឃនខ្លោចចិត្តឈបញ្ជាទាំទឹកមុខក្រៀមក្រមនិងមានទឹកភ្នែកអាណិតក្មេងនិងគ្រួសារជនរងគ្រោះស្រេកយំសោកស្តាយនិងមានរថយន្តអគ្គីភយ័មួយគ្រឿងក្រុងស្វាយរៀងហើយមានការយឺតយ៉ាវបន្តិចទើបភ្លើងឆេះខ្លាំងមិនអាចសង្គ្រោះបាន។
ហើយបានរងរបួសមនុស្សម្នាក់ធ្ងន៎ធ្ងរបញ្ជូនទៅប្រទេសវៀតណាមនិងពីរនាក់ទៀតឡើងបាញ់ទឹកលើដំបូលផ្ទះភ្លើងឆេះបាក់ធ្លក់ក្នុងអណ្តាតភ្លើងឆាបឆេះដៃជើងរបួសធ្ងន់មធ្យមត្រូវទៅព្យាបាលនៅក្លីនិកឯកជន។ពត៌៍មានបន្ថែមនៅថ្ងៃទី២៣តុលាវេលាម៉ោង៨និង៣០នាទីព្រឹកកាកបាទក្រហមកម្ពុជាសាខាខេត្តស្វាយរៀងបានយកអំណោយសង្គ្រោះមកចែកជូន
ប្រជាពលរដ្ឋរងគ្រោះ៩គ្រួសារ ក្នុងមួយគ្រួសារថវិកាចំនួន១,៥០០,០០០រៀល អង្ករ៥០kgកៅស៊ូតង់ ១ ឆ្នាំងបាយ២ ធុងទឹក១ កន្ទេលជរ័១ សារ៉ុង១ ក្រមារ១។ភួយ១ក្នុងឱកាសនោះក៏មានការចូលរួមរំលែកទុក្ខពីសំណាក់លោកឧកញ៉ាម៉ែនវិបុលអភិបាលរង ខេត្តលោកស្រីដួងវណ្ណាតំណាងរាស្ត្រមណ្ឌល់ស្វាយរៀងព្រមទាំងអាជ្ញាធរចូលរួមជាច្រើនកុះករ។ បើតាមលោកអភិបាលក្រុងស្វាយរៀងបានមានប្រសាសន៍ថាអគ្គីភយ័ឆាបឆេះផ្ទះអស់ចំនួន០៦ខ្នងជាផ្ទះសង់អំពីឈើខាងលើថ្មខាងក្រោមដំបូល ប្រក់សង្ខ័សីដែលមានប្រជាពលរដ្ឋរស់នៅ០៩គ្រួសារ។
ប្រកបមុខរបរលក់បាយ អ៊ុតសក់សំអាងការ លក់ឈើ លក់ទូរសព្ទដៃ ជួសជុលនាឡិការ ខូចខាតបើគិតជាទឹកប្រាក់ជាង១លានដុល្លា។ ហើយគ្រាន់តែដេប៉ូឈើមួយឈ្មោះឈិនពៅខូចខាត ជាង៦សែនដុល្លា។លោកឧត្តមសេនីយ៍ត្រីកឹងឃនស្នងការនគបាលខេត្តបានឲ្យដឹងថាករណីគ្រោះអគ្គីភយ័នេះគឺបណ្តាលមកពីទស្សេខ្សែភ្លើងហើយចចំពោះពាក្យចចាមរាមថាកូនប្រុសម្ចាស់ដេប៉ូឈើចាក់សាំងដុតខ្លួនធ្វើអត្តឃាតបណ្តាលឲ្យឆាបឆេះផ្ទះ៦ខ្នងនោះពុំទាន់រកឃើញភស្តុតាងណាអាចដាក់បន្ទុកបាននៅឡើយ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត