ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ជំនួយ លោក ស្វាយ សំអ៊ាង !

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលាខេត្តស្ទឹងត្រែង ។
យោងព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លោក សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អតីតអភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជា អភិបាល នៃគណ:អភិបាលខេត្តស្ទឹងត្រែង ជំនួសលោក ស្វាយ សំអ៊ាង ដែលត្រូវតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕