កិច្ចប្រជុំផ្សព្វផ្សាយ សារាចេរណែនាំលេខ ០០៧ .សហវ .សរ អហក .ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២៤ .២០២៧ និងនិតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៥

0

ដោយ៖ ឃិន គន្ធា
បន្ទាយមានជ័យ៖ ក្នុងសាលប្រជុំសាលាខេត្ត ព្រឹក ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៤នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចេរណែ នាំលេខ ០០៧ .សហវ .សរ អហក .ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២៤ .២០២៧ និងនិតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិឆ្នាំ ២០២៥។កិច្ចប្រជុំនេះមានការចូលរួម ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោកបឹងគឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ លោក លោកស្រី  ប្រធានមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ លោកមេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ជាច្រើនរយនាក់ ។

លោកបឹង គឹមសឹង បានអានរបាយការស្តីពីសារាចេរណែនាំលេខ ០០៧ .សហវ .សរ អហក ថា អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្តីពីប្រព័ន្ឋហិរញ្ញវត្ថុសាធារណះ និងចរាចរស្តីពី ប្រតិទិនសម្រាប់ រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។ ក្នុងរាជរដ្ឋាភិបាល បានដាក់ចេញនូវ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយះពេលមធ្យម និង ក្របខ័ណ្ឌថវិការរយះពេលមធ្យម សារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការឆ្នាំ ២០២៥ .២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៥។លោកបឹង គឹមសឹង បានមានប្រសាសន៍បន្តទៀតថា ក្នុងនោះមន្ទីរហិរញ្ញវត្ថុខេត្ត បានធ្វើ របាយការណ៍បូកសរុប ការអនុវត្តចំណូល-ចំណាយថវិកាខេត្តឆ្នាំ២០២៤នេះ ដល់មន្ត្រីអ្នកប្រតិបត្តិ ថវិការមកពីមន្ទីរ ពាក់ព័ន្ធ ផ្សេងៗ បង្ហាញអំពីរបៀបនៃការអនុវត្ត សារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដើម្បីពិនិត្យពិភាក្សា និងពន្យល់ណែនាំ លើការប្រើប្រាស់ និងបិទបញ្ជីចំណូល-ចំណាយ ថវិការខេត្ត សម្រាប់ឆ្នាំ២០២៤ ឲ្យមានប្រសិទ្ធិភាពផងដែរ  ក្នុងនោះ មន្រ្តី ជំនាញ ទាំងអស់ត្រូវយល់ អំពីការអនុវត្តន៍ តាមនីតិ វិធី ច្បាប់ ស្តីពីរបាយ ការណ៍ ហិរញ្ញ វត្ថុ បាន កំណត់ ច្បាស់ លាស់ អំពី ពេល វេលា មិន អាច មាន ភាព យឺត យ៉ាវ បាន ឡើយ ហើយស្រប តាម គោល ការណ៍ ដែល ក្រសួង ដាក់ ចេញ មកផង។
លោកបឹង គឹមសឹង បានមានប្រសាសន៍បន្តទៀតថាគ្រប់មន្ទីរអង្គភាព ត្រូវដំណើរការបូកសរុបនិងគូរផ្គង តួរលេខ នៃការអនុវត្តចំណូល ចំណាយ ថវិការបស់រដ្ឋបាលខេត្ត ឆ្នាំ ២០២៤ ជាមួយរតនាគារខេត្ត រួចផ្ញើទៅកាន់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឲ្យបានឆាប់ផងដែ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវផ្ញើរបាយការណ៍ស្តីពីការបិទបញ្ជីថវិកា ដោយមានភ្ជាប់នូវរបាយការណ៍បូកសរុបការងារ អនុវត្តចំណូលចំណាយ ថវិកា មកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដើម្បី ធ្វើការបូកសរុបនិងរៀបចំនូវរបាយការណ៍សម្រេចទូទាត់ថវិការបស់រដ្ឋបាលខេត្តនឹងដាក់បញ្ចូលទៅក្នុងជំពូកមួយនៃសេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤នេះ។

ឯកឧត្ដម អ៊ុំ រាត្រីក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរ ថ្នាក់ ស្រុក ក្រុង ឃុំសង្កាត់ទាំងអស់ស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោង ថវិការបស់រដ្ឋាភិបាលថ្នាក់ខេត្ត ព្រោះ វាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍រៀបចំគម្រោងថវិកាឆ្នាំ២០២៤ របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងសាកសិទ្ធភាព ធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននិងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ខេត្ត។
ឯកឧត្ដម បានបញ្ជាក់ថាដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបបកម្មនិងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ខេត្តតាមលក្ខខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈនិងថវិកាឆ្នាំ២០២៤ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយផងដែរ៕