រតនគិរីៈ អ្នកទោសបានហែកគុកចេញជាច្រើននាក់ ខណៈអ្នកឆ្មាំងគុគមានការធ្វេសប្រហែសធ្វើអោយអ្នកទោសមាន ឱកាសអារចំរឹងដែកចេញហើយលោតផ្លោសរបង ដោយសុវត្ថិភាព។ លោក ទីន សុវណ្ណនីប្រធានពន្ធធាគារខេត្តរតនគិរី បានអោយដឹងថា កាលពីពាក់កណ្តាលយប់ឆ្មាំង
របស់លោកមានគ្នា ២០ នាក់ យាមយ៉ាងតឹងរឹង ប៉ុន្តែស្រាបតែពេលលោកចេញល្បាតក្នុងគុកនោះ ប្រទះឃើញអ្នកទោសកំពុងតែលូនចេញ ពេលនោះលោកក៏បានបាញ់កាំភ្លើង១គ្រាប់ឡើងលើក៏ផ្អើលមកជួយចាប់អ្នកទោសបានម្នាក់មកវិញ។
លោកបានបន្តទៀតថា អ្នកទោសដែលរត់ចេញពីគុកចំនួន៧នាក់ ចាប់បានម្នាក់ រត់បាត់ចំនួន៦នាក់ ដែលទីមានឈ្មោះ ស៊ី ណូយ ពីបទគ្រឿងញៀន ទី២ លឹម ស៊ីថា ពីបទគ្រឿងញៀន ទី៣អ៊ិន ចាន់ធូកាត់ទោស៥ឆ្នាំ ពីបទលួច ទី៤ចាន់ សារស់ ពីបទលួច ទី៥លាស់ សារ៉េត កាត់ទោស៥ឆ្នាំពីបទលួច ទី៦ផាន់ សុភ័ក្ត្រ ពីបទហឹង្សាដោយចេតនា។លោកបានបន្តទៀតថា អ្នកទោសដែលហែកគុកចេញនោះកាលពីវេលាម៉ោង៣និង២០នាទីទាបភ្លឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ទើបព្រឹកឡើងមានវត្តមានលោកម៉ម វណ្ណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី និងសមត្ថកិច្ចព្រំទ័ណ្ឌខេត្តចុះមកពិនិត្យកន្លែងកើតហេតុ។ គួបញ្ជាក់ថាគុកខេត្តរតនគិរីនេះរយៈពេលជាង១ឆ្នាំនេះមានករណីអ្នកទោសហែកគុកចេញពីរលើក លើកទី១មេគុកចាស់ លើកទី២មេគុកថ្មី៕