ឧត្តមសេនីយ៍ទោ​ សោម ស៊ុន​  នាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី​ ទៅឧបត្ថម្ភជូនក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ និង​ប្រជាជន​ ដែលមានជីវភាពលំបាកខ្វះខាត នៅ​ឃុំ​ដងកាំបិត​ 

0

(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី១១ ខែកក្កដា​  ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ​ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់  ប្រធានក្រុ​មការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត និងសហការី បាន​នាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅ​ឧបត្ថម្ភជូន​ក្រុមគ្រួសារ​អតីតយុទ្ធជន​ និង​ប្រជាជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ ចំនួន២៥​ គ្រួសាររ នៅឃុំដងកាំបិត ស្រុកសណ្តាន់​ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ​ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទ​មុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាព​ រស់នៅស្អាត​ មានអនាម័យ​ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗ​ ​និងត្រូវខិតខំប្រកបរបររកទទួលទានដោយសុចរិត​ទៀងត្រង់​  ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ​ ចិញ្ចឹមសត្វ​ ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ​ ឲ្យបាន​ល្អ​ប្រសើរ​ និង​ត្រូវចូលរួមអនុវត្ត ឱ្យបានជោគជ័យនូវគោល នយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល​ ពិសេស​ត្រូវ​លុប​បំបាត់​ឲ្យ​បាន​នូវ​បញ្ហា​គ្រឿង​ញៀន​ និង​ក្រុម​ក្មេង​ទំនើង​ ដេីម្បី​សេចក្ដី​សុខ​សាន្ត​ របស់​ក្រុម​គ្រួសារ​យើង​ទាំងអស់​គ្នា​នៅ​ក្នុង​មូលដ្ឋាន​  ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគអំណោយដ៍ថ្លៃថ្លា​របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត  ពេជ ចន្ទមុន្នី​ ឧបត្ថម្ភ​ជូនក្រុម​គ្រួសារ​អតីតយុទ្ធជន​  និង​ប្រជាជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ទទាំង២​៥​ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​នូវ​អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស​ ​ ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ ។

លោក គង់ ឈុំ ក្រុមប្រឹក្សាឃុំ​ដងកាំបិត​តំណាង​ឲ្យ​ក្រុម​គ្រួសារ​អតីតយុទ្ធជន និង​ប្រជាជន​បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង​ឧត្តមសេនីយ៍ទោ​ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ អនុប្រធានក្រុ​មការងារចុះមូលដ្ឋានស្រុកសណ្តាន់ ប្រធាន​ក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត និងសហការី ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ពួកគាត់កន្លងមក និងសូមគោរពជូនពរសម្ដេច លោកជំទាវ និង​ឧត្តមសេនីយ៍ទោ​ សោម ស៊ុន ព្រម​ទាំង​សហការី សូមទទួលបាននូវពុទ្ធពរទាំង៤​ប្រការ​កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ