អភិបាលរងខេត្តកំពង់ធំ​ បានផ្តល់យុទ្ធសាស្រ្ត៦ចំណុចសម្រាប់រៀបចំកម្មវិធីពិនិត្យ​ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ

0

(កំពង់ធំ)៖ លោក ងួន​ រាសី​ អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំសម្រាប់ការរៀបចំនៅក្នុងកម្មវិធីពិនិត្យ​ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដោយមានការចូលរួមពី​ មន្ទីរ​ អង្គភាពពាក់ព័ន្ធ​  និងចៅសង្កាត់ទាំង៨​ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំ ឯកឧត្តម​ ងួន​ រាសី​ មានប្រសាសន៍​ និងផ្តល់យុទ្ធសាសន៍ទាំង៦ចំណុចសំខាន់ៗ មានដូចជា:១.ការបែងចែកសង្កាត់​ និងចំនួនអ្នកចូលរួមព្យាបាលក្នុងថ្ងៃព្យាបាលនីមួយៗអោយបានជាក់លាក់តាមការកំណត់
២.ការរៀបចំសន្តិសុខ​ និងសណ្តាប់ធ្នាប់ក្នុងកម្មវិធី
៣.ត្រូវរៀបចំបច្ចេកទេសបន្ថែមត្រៀមទទួលនូវលំហូរបង​ប្អូនប្រជាពលរដ្ឋដែលមកពិនិត្យព្យាបាល​
៤.ត្រៀមកងកម្លាំងដេីម្បីជួយសម្រួលទាំងខាងក្នុង​  និងខាងក្រៅ
៥.ក្រុមយុវជន​ ស.ស.យ.ក​ ត្រូវត្រៀមកម្លាំងដេីម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការព្យាបាលអោយកាន់តែឆាប់រហ័ស​ ឱ្យមានភាពរលូន
៦.មន្ទីរព័ត៌មាន​ មានតួនាទីជួយផ្សព្វផ្សាយបន្ថែមដល់​បងប្អូនប្រជាពលរដ្ឋដេីម្បីអោយពួកគាត់បានដឹងពីកម្មវិធីព្យាបាលដោយឥតគិតថ្លៃនេះ

គួរបញ្ជាក់ផងដែរថាកម្មវិធីពិនិត្យ​ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំនេះ​ និងធ្វេីឡេីងនៅមន្ទីរពេទ្យខេត្តកំពង់ធំ ថ្ងៃទី​ ២៦-២៧-២៨​ ខែកក្កដាឆ្នាំ២០២៤​ខាងមុខនេះ។ អត្ថបទដោយយីម​ ប៊ុនហ័រ-ពិនិត្យដោយអ៊ុមញឹប។