លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ផ្ទះថ្មីទី៩៣ជូនស្ត្រីមេម៉ាយពិការជើងក្រីក្រស្រុកពួក

0

ខេត្តសៀមរាប៖ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាប និងប្រតិភូអមដំណើរ បានអញ្ជើញចុះប្រគល់ផ្ទះទី៩៣ ជាអំណោយសាខាកាកបាទក្រហមកម្ពុជា ជូនអ្នកមីងឡាច ពៃ ជាស្រ្តីមេម៉ាយពិការជើង មានជីវភាពក្រីក្រ និងបានចែកអំណោយដល់លោកតាលោកយាយចាស់ជរា៥០នាក់ នៅភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។

អ្នកមីងឡាច ពៃ អាយុ៤៧ឆ្នាំ ជាស្រ្តីមេម៉ាយពិការជើងខាងស្តាំ រស់នៅជាមួយកូនស្រីម្នាក់ ឈ្មោះចាន់ តារា ភេទស្រី អាយុ១៣ឆ្នាំ(រៀនថ្នាក់ទី៧) អនុវិទ្យាល័យប៊ូយ៉ុងដូនកែវ មានជីវភាពលំបាកក្រីក្រ គ្មាន ដីស្រែគ្មានមុខរបរ រស់នៅសព្វថ្ងៃ ហូបអង្កររបបរបស់កូន ជាសិស្សក្រីក្រឧបត្ថម្ភដោយសប្បុរសជនកូរេ ២៥គីឡូក្រាម/ខែ និងប័ណ្ណក្រ១ និងទទួលបានប្រាក់មូលនិធិសមធម៌ របស់រាជរដ្ឋាភិបាលចំនួន១៥៦.០០០រៀល/ខែ រស់នៅក្នុងខ្ទមកំសតផ្ទាល់ដី ទំហំ3.5×4.5ម៉ែត្រ ដំបូលប្រក់កៅស៊ូតង់ ជញ្ជាំងបាំងស្លឹកត្នោតតែមួយជ្រុង ខាងគ្រែគេងប៉ុណ្ណោះ(ជាអតីតរោងគោ) បច្ចុប្បន្នរស់ភូមិឃុំខាងលើ ។

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានប្រគល់ផ្ទះថ្មីទី៩៣ ដែលមានទំហំ៦ម៉ែត្រ x ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លឺក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥០ម៉ែត្រ និងចាក់សាបជុំវិញទទឹង០.៥០ម៉ែត្រ ដែលមានលក្ខខណ្ឌសមហេតុផលខាងអាជ្ញាធរជាតិអប្សរាក៏បានឯកភាព ចំណែកផ្ទះត្រូវបានសាងសង់អស់ទឹកប្រាក់សរុបចំនួន $3800 ដែលបានឧបត្ថម្ភថវិកាសាងសង់ដោយ ឯកឧត្តមបណ្ឌិត ហ៊ី វីរៈ និងលោកជំទាវ យី សុភា ព្រមទាំងបុត្រាបុត្រី  នៅក្នុងពិធីប្រគល់ផ្ទះក៏មានអំណោយ សង្កត់ផ្ទះ(សម្រាប់ម្ចាស់ផ្ទះ) មាន១.អង្គរ៦០គ.ក មី ១កេស.ឃីត២កញ្ចប់ (មុង២ ភួយ២ សារុង២ ក្រមា២) ត្រីខ ១យូរ ថវិកា ៤០០.០០០៛ ទឹកត្រី១យូរ ឆ្នាំង ចាន ស្លាបព្រា ធុងទឹកតូច ធុងធំ 70L ធុងទឹកកក និងសម្ភារមួយចំនួនទៀត ចំណែកលោកតាលោកយាយចាស់ជរាទាំង៥០នាក់ ១គ្រួសារទទួលបានអង្គរ៣០គ.ក្រ អំបិល១គ.ក មី១កេស  យឺត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១)៣.ត្រីខ១យួរ៦.ថវិកា៤០.០០០៛ (បួនម៉ឺនរៀល)។ដោយ ប៊ុន រដ្ឋា