ខេត្តស្វាយរៀងៈ មានភ្លៀងធ្លាក់មួយមេធំលាយឡំផ្គរ ខ្យល់រន្ទះបាញ់យ៉ាងកក្រើកដីគួឲ្យញាក់សាច់ហើយរន្ទុះបានបាញ់ ចំគោងាប់អស់១២ក្បាលជាបន្តបន្ទាប់គឺករណីទី១កើតឡើងវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២២តុលា២០១៤នៅភូមិទួលស្តីឃុំទួលស្តីរន្ទះបាញ់គោងាប់១ក្បាល។ ករណីទី២កើតឡើងវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃ២២តុលានៅ ភូមិគោកតែកឃុំចន្ទ្រារន្ទះបាញ់គោងាប់១១ក្បាល។ នេះជាលើកទីមួយហើយដែលមានគ្រោះធម្មជាតិដ៏អាក្រក់ភ្លៀងផ្គរ ខ្យល់រន្ទះបាញ់គោងាប់ជាបន្តបន្ទាប់អស់១២ក្បាលខណ្ណៈគោទាំងនោះកំពុង
ដើរស៊ីស្មៅនៅឯវាលស្រែ ធ្វើឲ្យក្មេងឃ្វាលគោ ក្របីមានការភយ័ខ្លាចយ៉ាងខ្លាំងនាំគ្នារត់មកផ្ទះទាំងព្រលឹងចុងសក់។ មើលចុះសពគោងាប់រណូករណែលគួឲ្យរន្ធត់ក្រៃលែង ហើយនៅឯស្រុកកំពង់រោឯណោះវិញមានមនុស្ស២នាក់លង់ទឹកស្លាប់ជាបន្តបន្ទាប់ដែរនៅថ្ងៃ២២នេះ៕




































