ខេត្តព្រះសីហនុ៖ការអំពាវនាវបែបនេះបានធ្វើឡើងខណៈនារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤លោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលា នៃសាលា ដំបូងខេត្តព្រះសីហនុ បានដឹកនាំគណៈ កម្មការចុះ អនុវត្តដីកាសម្រេច រឹបអូស ជាបណ្តោះអាសន្ន លេខ ៣៤៧ “ឃ១” ដ.រ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ របស់ សាលា ដំបូង រាជធានីភ្នំពេញ ទៅលើរថយន្តចំនួន០៣គ្រឿងរបស់ពួកគាត់ដោយចោទថាជារថយន្តប្រើប្រាស់ ឯកសារក្លែង។
ជុំវិញបញ្ហារនេះក្រុមជនជាតិចិនខាងលើបានបញ្ជាក់ថា៖រថយន្តទាំង០៣គ្រឿងខាងលើ ជារថយន្តដែល គាត់បានទិញពីលោកស្រី ម៉ុង សុធារី (បង់រំលោះ)ដោយ ក្នុងមួយគ្រឿងតម្លៃ ១២៨ ០០០ដុល្លា និងបានបង់ រយៈ ពេល ជិត១ឆ្នាំមកហើយ រហូតមកដល់ពេលនេះបែរជាត្រូវបានតុលាការ សម្រេចរឹបអូសយកទៅរក្សាទុក ក្រោម បទចោទប្រកាន់ថារថយន្តទាំង០៣គ្រឿងខាងលើប្រើប្រាស់និងក្លែងបន្លំឯកសារទៅវិញ។
អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុបានដឹកនាំគណៈកម្មការចុះអនុវត្តដីកាសម្រេច រឹប អូសជាបណ្តោះអាសន្នលេខ ៣៤៧ “ឃ១” ដ.រ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូង រាជធានី ភ្នំពេញនោះបានបញ្ជាក់ថា៖សំណុំរឿងអនុវត្តរក្សាការពារលេខ៖ ០៥០ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ របស់ សាលា ដំបូងខេត្តព្រះសីហនុរវាងម្ចាស់បំណុលនៃការអនុវត្ត ក្រុមហ៊ុន ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក (Chailease Royal Fnance Plc)តំណាងដោយលោក Cheng Yi-Cheng និងសហកូនបំណុលនៃការអនុវត្តឈ្មោះ ម៉ុង សុធាវី និង ហោ សុធារ៉ា ។ដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខៈ ៣៤៧ “ឃ១” ដ.រ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ របស់ សាលាដំបូងរាជធានីភ្នំពេញ ដែលមានខ្លឹមសារសេចក្តីសម្រេចបញ្ចប់ដូចខាងក្រោម៖
១-រឹបអូស ជាបណ្តោះអាសន្ននូវ៖ក.រថយន្តម៉ាក TOYOTA ALPHARD ផលិតឆ្នាំ២០២០ ពណ៍ខ្មៅ លេខតួ JINGZ3DH608059122 លេខម៉ាស៊ីន 2GRK788874 ផ្លាកលេខ ភ្នំពេញ 2AP-5377។ខ.រថយន្តម៉ាក TOYOTA ALPHARD ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួ JINGZ3DHX08059236លេខម៉ាស៊ីន 2GRK790946 ផ្លាកលេខ ភ្នំពេញ 2AM-6277។គ.រថយន្តម៉ាក TOYOTA ALPHARD ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួ JINGZ3DH908059051លេខម៉ាស៊ីន 2GRK787430 ផ្លាកលេខ ភ្នំពេញ 2AR-3377។២អនុញ្ញាតឱ្យក្រុមហ៊ុនឆាយលីសរ៉ូយ៉ាល់ហ្វាយនa.ម.ក(ChaileaseRoyalFrancePlc)គ្រប់គ្រងនិងថែរក្សានូវរថយន្តខាងលើ ទុកនៅអាសយដ្ឋានផ្ទះលេខ ១៤៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាបណ្តោះអាសន្ន។
លោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុបានឲ្យដឹងបន្ថែមថា នៅពេលចុះ ទៅដល់ទីតាំងអនុវត្ត មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុយើង ឃើញវត្ត មានលោក ឆេង សុផាត ជាអ្នកតំណាងឱ្យម្ចាស់បំណុលនៃការអនុវត្តឈ្មោះ ក្រុមហ៊ុន ឆាយលីសរ៉ូយ៉ាល់ ហ្វាយនែន ម.ក (Chailiease Royal Fnance Plc) និងមិនបានឃើញវត្តមានរបស់សហកូនបំណុលនៃការអនុវត្តទេ ប៉ុន្តែបានជួបនឹងតតិយជនដែលកំពុងកាន់កាប់រថយន្តទាំង ៣ (បី) គ្រឿងខាងលើនេះ។បន្ទាប់មកយើងបានជូនដំណឹងស្តីពីការអនុវត្ត និងបានអានដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ៣៤៧ “ឃ១” ដ.រ ចុះថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញឱ្យអ្នកចូលរួមបានស្ដាប់ ហើយបានពន្យល់ណែនាំអំពីនីតិវិធីនការអនុវត្ត។
ចំពោះតតិយជនដែលកំពុងកាន់កាប់រថយន្តទាំង ៣ (បី) គ្រឿងនេះ បានយល់ព្រមប្រគល់សោ និងរថយន្តទាំង ៣ (បី) គ្រឿង ដោយស្ម័គ្រចិត្ត ហើយតតិយជនបានបញ្ជាក់បន្ថែមថា រថយន្តទាំង ៣ (បី) គ្រឿង នោះខ្លួនបានទិញពីកូនបំណុលនៃការអនុវត្តឈ្មោះម៉ុងសុធារីដោយបានបង់ប្រាក់ថ្លៃលក់ទិញរថយន្តគ្រប់ចំនួនហើយ។ក្រោយពេលអាជ្ញាសាលា បានពិនិត្យប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ទាំង ៣ (បី) នោះ ឃើញថាជាឯកសារក្លែងក្លាយ។បន្ទាប់មកយើងបានបង្គាប់ឱ្យតតិយជនយកសម្ភារៈជាចលនវត្ថុចេញពីខាងក្នុងរថយន្តទាំង ០៣ (បី)គ្រឿងខាងលើ។ចំពោះរថយន្តទាំង ៣ (បី) គ្រឿង ខាងលើនេះ ត្រូវយកទៅរក្សាទុកនៅឃ្លាំងរបស់សាលាដំបូងខេត្តព្រះសីហនុ (រក្សាទុករយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ) ជាបណ្តោះអាសន្នសិន ក្រោមការគ្រប់គ្រងរបស់អាជ្ញាសាលា ៕
នាគសមុទ្រ