ពលរដ្ឋ​ចាញ់បោក​ឈ្មួញ​កាប់​ឈើ​ធ្នង់​ក្នុងតម្លៃ​១​ដើម ៥០$​រាល់ថ្ងៃ​គ្មាន​ការទប់ស្កាត់​

0


​ក្រុង​ប៉ោយប៉ែត​៖
​ពលរដ្ឋ​នាំគ្នា​កាប់​ដើមឈើ​យកទៅលក់​អោយ​ឈ្មួញ​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ការទប់ស្កាត់​ពី​មន្ត្រី​
​ជំនាញ​នោះទេ ជាហេតុ​មួយ​ធ្វើអោយ​ដើមឈើ​ធម្មជាតិ​ជាច្រើន រង​នូវ​ការវិនាស់​មហន្តរាយ​ជា​
​បន្តបន្ទាប់​សព្វថ្ងៃនេះ​។​
សូមបញ្ជាក់ថា ក្នុង​ហេតុ​ការ​ណ៏​ដែល​ពលរដ្ឋ​ដឹក​ដើមឈើ​ទាំង​រឺ​សទាំង​គល់​មក​លក់​អោយ​
​ឈ្មួញ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​៨ ១៥​នាទី​ព្រឹក ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤​នេះ នៅ​
​ចំណុច​ភូមិ​សង្ហារ ឃុំ​សឹង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​ដឹក​យកមក​លក់​នៅ​
​ប៉ោយប៉ែត ក្នុងតម្លៃ​៥០$​តែប៉ុណ្ណោះ ។​20141022_193318
​ប្រជាពលរដ្ឋ​ដែល​សុំ​មិនអោយ​ស្គាល់ឈ្មោះ នោះបាន​បញ្ជាក់ថា ពួកគាត់​រស់នៅ​ក្នុងភូមិ​ឃុំ​
​ខាងលើ​នោះ ហើយ​បាន​កាប់​ដើមឈើ​ប្រភេទ​ធ្នង់​ចំនួន​២​ដើម ហើយ​យកទៅលក់​អោយ​ឈ្មួញ​
​រាល់ថ្ងៃ​មែន ដោយ​លក់​អោយ​ឈ្មួញ​រាល់ថ្ងៃ​រាល់ថ្ងៃ​មែន ដោយ​ឈ្មួញ​អោយ​ក្នុងតម្លៃ​ចំនួន​
៥០$​ក្នុង​មួយ​ដើម​ប៉ុណ្ណោះ ពលរដ្ឋ​ដ៏​ដែល​បាន​បញ្ជាក់ទៀតថា មានពេលខ្លះ​ឈ្មួញ​តម្រូវការ​
​អោយ​កាប់​ដើម​នេះ​រឺ​ដើម​នោះ ហើយ​ដឹក​មក​តាមផ្លូវ​មានការ​ជំរិត​ទា​លុយ​ពី​មន្ត្រី​ជំនាញ ពី​សមត្ថកិច្ច តាម​ដងផ្លូវ​ទៀតផង​។​20141022_194128
​ចំពោះ​មហាជន​ជាច្រើន​ដែល​ឃើញ​ហេតុ​ការដឹកជញ្ជូន​ឈើ​នោះ បាន​លើកឡើងថា ការកាប់​
​បំផ្លាញ​ព្រៃឈើ​ធម្មជាតិ​បែបនេះ វា​មិនគួ​អោយ​កើតមាន​នោះទេ ព្រោះ​វា​ប៉ះពាល់​ដល់​បរិស្ថាន​
​ប៉ះពាល់​ដល់​ព្រៃ​ធម្មជាតិ​ទៀតផង បើសិនជា​អាជ្ញាធរ​មិនមាន​វិធានការ​ទប់ស្កាត់​ទេនោះ មិន​
​យូរ​មិនឆាប់​ព្រៃឈើ​គឺ​ជួប​និង​ការវិនាស់​សាបសូន្យ​ជាមិនខាន​ឡើយ ពលរដ្ឋ​ដ៏​ដែល​បាន​លើក​20141022_194116
​ឡើង​ទៀ​តង​ថា នេះ​គឺជា​ភាពល្ងង់ខ្លៅ​របស់​ពលរ​ដ្ឋ​មួយចំនួន ក្រោម​ការបញ្ជា​របស់​ក្រុម​ឈ្មួញ​
​តាមរយះ​ទឹក​លុយ​ត្រឹម​៥០$​ប៉ុណ្ណោះ ហើយ​ហ៊ាន​ទៅ​កាប់បំផ្លាញ​ព្រៃ​ធម្មជាតិ រាប់រយ​ដើម​
​ទៀតផង ពលរដ្ឋ​ទាំងនោះ សំណូមពរ​ទៅដល់​មន្ត្រី​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន មេត្តាជួយ​អប់រំ​
​ប្រជាពលរដ្ឋ​អោយ​គាត់​យល់​និង​ចេះ​ស្រលាញ់​ព្រៃ​ធម្មជាតិ​ខ្លួនឯង​ផង​៕