ខេត្តឧត្តរមានជ័យ៖នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ការទទួលរងគ្រោះដោយដង្កូវហ្វូងនេះបានរាតត្បាតលើដំណាំស្រូវ បងប្អូនប្រជាកសិករចំនួន ៣៣គ្រួសារ លើផ្ទៃដីសរុប ៩៥ហិចតា នៅក្នុងឃុំចំនួន៤នៃ ស្រុកចុងកាល់។ ជាវិធានការឆ្លើយតបដើម្បីកម្ចាត់ និងទប់ ស្កាត់ដង្កូវហ្វូងនេះ ឯកឧត្តម អភិបាលខេត្តបានជុំរុញដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ចុះផ្សព្វផ្សាយបណ្ដុះបណ្ដាលអំពីវិធីសាស្ត្រលាយថ្នាំកម្ចាត់ដង្កូវតាមគោលការណ៍ របស់ក្រសួងនិងចុះបាញ់ថ្នាំជាក់ស្តែង នៅតាមតំបន់ហានិភ័យទាំង ៤ឃុំនេះ។ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តក៍បានផ្តល់ធុងបាញ់ថ្នាំដល់មន្ត្រីកសិកម្មឃុំ និងណែនាំដល់មន្ទីជំនាញជួយ បាញ់ថ្នាំសម្លាប់ហ្វូងដង្កូវ ដើម្បីជួយសង្គ្រោះស្រូវជូនដល់ប្រ ជាពលរដ្ឋផងដរ៕ដោយ៖ភ្នំដងរ៉ែក