(កំពង់ធំ)÷នៅរសៀលថ្ងៃទី ១៥ខែកក្កដាឆ្នាំ ២០២៤លោកស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ ខេត្តកំពង់ធំព្រមទាំងក្រុមការងារបានចុះពិនិត្យមើលផ្លូវមួយចំនូនដែលដាច់ខូចដោយសារជំនន់ទឹកភ្លៀងនៅផ្លូវលំ(បឹងក្រញ៉ាក)នឹងផ្លូវក្រាលកៅស៊ូនៅចំណុចបឹងម្រឹក(ភូមិងនឃុំងន)និងរហូតទៅមើលការជួសជុលស្ពានមួយកន្លែងស្ថិតនៅភូមិពពឹងឃុំមានជ័យដែលបានពុកខូចដែលសាងសង់នៅឆ្នាំ២០២២ដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានជ័យនិងមេឃុំព្រមទាំងសហគមន៍។
ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពផ្លូវ
និងស្ពានខាងលើនេះលោកអភិបាលស្រុកកណ្ដាន់បានណែនាំដល់អាជ្ញាធរឃុំ ភូមិត្រូវចុះពិនិត្យស្ថានភាពជាក់ស្ដែងជាប្រចាំព្រោះថារហូតមកដល់ពេលនេះភ្លៀងនៅបន្តធ្លាក់នៅស្រុកសណ្ដាន់រៀងរហូត។ករណីនេះបណ្ដាលឱ្យផ្លូវ លូ មួយចំនួនត្រូវបានទឹកហូរកាត់និងបាក់ស្រុតត្រូវរាយការណ៍ជាបន្ទាន់។ ព្រមទាំងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ពិសេសរថយន្តធនធ្ងន់ធ្វើចរាចរណ៍តាមគោលដៅដែលមានទឹកហូរកាត់និងខូចខាតដោយសារជំនន់ទឹកភ្លៀងនេះ។ (អត្ថបទរដ្ឋបាលស្រុកសណ្ដាន់-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប)។