កំហឹង​ប្រជាពលរដ្ឋ នាំគ្នា​បិទផ្លូវ​ទេ​ចរណ៍ ចេញចូល​តំបន់​ទេសចរណ៍ កំពង់​ភ្លក់ ព្រោះ​ក្រុមហ៊ុន​មិន​គោរ​តាម​ពាក្យសន្យា

0

​ខេត្តសៀមរាប​៖ ប្រជាពលរដ្ឋ បី​ភូមិ ផ្ទុះ​កំហឹង​នាំ​ភាព​ក្តៅក្រហាយ បណ្តាលមកពី​ក្រុមហ៊ុន ស៊ី​ផាក មិន​គោរព​តាម​ការសន្យា ជាមួយ​ប្រជាពលរដ្ឋ ថា​នឹង​ថែទាំ ជួសជុល ស្រោច​ទឹក​ផ្លូវ កុំ​ឲ្យ​មានការ​ខូចខាត នឹង​ពុំ មាន​ផលប៉ះពាល់ ដល់​សុខភាព​អាយុជីវិត និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់ ប្រជាពលរដ្ឋ ដែល​រស់​នៅតាម បណ្តោយ​ផ្លូវលំ ក្រាល​គ្រោះ​ក្រហម ដែល​បាន​លាតសន្ធឹង ពី​ផ្លូវជាតិ​លេខ ៦ ត្រង់ចំនុច​ភូមិ រលួស ទៅ​តំបន់ ទេស​ចេ​ណ៍ កំពង់​ភ្លក់ ដើម្បី​ឲ្យ​មាន​ភ្ញៀវ​ជាតិ នឹង​អន្តរជាតិ ទៅ​កំសាន្ត​រមណីយដ្ឋាន កំពង់​ភ្លក់​ដែលជា តំបន់ ទេសចរណ៍ ធម្មជាតិ​នៃ​បឹង​ទន្លេសាប​។​ ​

ដោយហេតុតែ​ឃើញតែ​ប្រយោជន៍ របស់ខ្លួន​ហើយ​មិន ខ្វល់​ពី​ជីវិត​របស់ ប្រជាពលរដ្ឋ ដែល​កំពុងតែ​ប៉ះពាល់ យ៉ាងសំខាន់ ខាង​សុខភាព ជួបប្រទះ​នឹង​ដី​ហុយ​ឥតឈប់ឈរ​នោះ ប្រជាពលរដ្ឋ​បាន​ផ្ទុះ​កំហឹង យ៉ាងខ្លាំង កាលពី​ព្រឹក វេ​ម៉ោង ៨ .៣០​នាទី ថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១៤ បាននាំគ្នា​បិទផ្លូវ ចំនួន​មួយថ្ងៃ ដោយ​មិន​ឲ្យ រថយន្ត​របស់ ក្រុមហ៊ុន​ទេសចរណ៍ ឆ្លងកាត់​ភូមិ ទៅ​តំបន់​ទេសចរណ៍​បាន លុះត្រាតែ​ការសម្របសម្រួល​គ្នា អនុវត្តតាម​កិច្ចសន្យា ហើយ​មាន​ភាព​ទទួលខុសត្រូវ ទើបបាន​អនុញ្ញាតិ​ឲ្យ​ចរាចរណ៍​ឡើងវិញ​។​ ​

ប្រភព​រិះគន់​ពី មហាជន​បាន​សង្កត់ធ្ងន់​ទៅ​លោក លោក ចៅហ្វាយស្រុក និង​លោក​មេឃុំ មិនដែល​ពុំមាន វិធានការ​ទប់ស្កាត់​ណែនាំ ដល់​ម្ចាស់​ក្រុមហ៊ុន ឲ្យ​អនុវត្តន៍​តាម​កិច្ច​ព្រៀ​ព្រៀង ដូច​កាលពី​សុំ​អ​ញ្ញា​ប័ណ្ណ​ដំបូង អ្វី​ក៏​ហ៊ាន​ធ្វើ​ដែរ តែ​លុះ​ធ្វើ​អ​ជី​កម្មបាន សម្រេច​ក៏​ចាំតែ​ទទួលផល ដែល​មិន​ខុសពី​ស្លោក និយាយថា ដល់ ត្រើយ​សើយ​គូត ដូច្នេះ​ប្រជាពលរដ្ឋ មានការ​ក្តៅ​ក្រ​ហា ចំពោះ​ក្រុមហ៊ុន ស៊ី​ផាក ដែល​មិន​អនុវត្តន៍​។​ ​

អ្នកយក​ពត៌មាន បាន​ព្យាយាម ទំនាក់​ទំ​នង់​ទៅ​លោក អភិបាលស្រុក ប្រសាទ​បាគង ដើម្បី​សុំ​ការបំភ្លឺ​ពី​ករណី មានការ​ឡោះ​ឡើយ មិន​អើពើ​ពី​បញ្ហា​សុខភាព ប្រជាពលរដ្ឋ ដែល​ទទួលរង នូវ​ការវាយប្រហារ​ដោយ ដី​ហ៊ុយ គ្រប់​វិនាទី និង​ពុំ​មានការ​អើពើ​ពី​សំណាក់​អាជ្ញាធរ​នោះ ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បានទេ ។​ ​

ដោយ ប៊ុត សាម20140307_121424 20140307_122439 20140307_122646