សោក​នា​សកម្ម​ដ៏​សែន​រន្ធត់​ក្នុងករណី​ភ្លើង​ឆេះ​ផ្ទះ​សម្លាប់​ម្តាយ​និង​កូន​រហូត​៣​នាក់​

0

​កំពង់ ស្ពឺ ៖ រឿង​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ដោយមាន​មនុស្ស​៣​នាក់ ជា​ម្ដាយ​និង​កូន​បាន​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង​ទាំង​កណ្ដាលអធ្រាត្រ​នៅ ក្នុងផ្ទះ​ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​។​ក្រុម​អ្នកភូមិ​ម្នាក់​បាន​បង្ហូរទឹកភ្នែក​គ្រប់ៗ​គ្នា​ដោយសារ ភាព រន្ធត់​និង​ករណី​ភ្លើង​ឆេះ​នេះ និង​មិន​សម​គ្មាន​មាន​អ្នកណា​ដឹង​ជួយ​ពន្លត់​ទាន់ យ៉ាង​សោះ ហាក់ដូច​មួយ​ព្រ​ព្រិច​ភ្នែក​បាន​ឆក់​ជីវិត​មនុស្ស​រហូត​៣​ដែល​ស្ទើ​មិន ជឿ​ទាល់តែសោះ ។​
​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ករណី​ភ្លើង​ឆេះ​ផ្ទះ​រហូត​មានការ​ស្លាប់បាត់​បង់ជីវិត​មនុស្ស​យ៉ាង​អ​នោ​ច​អធម្ម​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង 23 និង​38​នាទី​យប់ ឈានចូល​ថ្ងៃទី​23 ខែតុលា ឆ្នាំ 2014​ស្ថិតនៅ​ភូមិ​តា​ព្រះ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង​និង​រោង​បាយ​01​ខ្នង​ខូចខាត​ទ្រ​ព​សម្បត្តិ​ទាំងស្រុង​ផងដែរ​។​IMG-20141023-WA0000
​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ទៀតថា ការឆាបឆេះ​នោះ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​ស្លាប់ ក្នុងនោះ​មាន​រួម​ម្តាយ​ឈ្មោះ ខឹម មុត ភេទ​ស្រី 47​ឆ្នាំ និង​កូនៗ​ទាំង​២​នាក់​មានឈ្មោះ សឿន ឡុង ភេទ​ប្រុស 19​ឆ្នាំ និង​ឈ្មោះ សឿន ឡាវ ភេទ​ប្រុស 11​ឆ្នាំ​ដែល​កំពង់​សំ​រាន​លង់លក់ មិនអាច​រត់​ទាន់​។IMG-20141023-WA0002
​អ្នកភូមិ​ជាច្រើន​ដែល​បាន​មកឈ​មើល​ក្នុង​ហេតុ​ការ​ណ៏​នេះ​ម្នាក់​បាន​បង្ហូរទឹកភ្នែក​សំដែង​នៅ​ក្តី​អាណិតអាសូរ​ដល់​ក្រុមគ្រួសារ​ខាងលើ​មិន​សម​ណា​ជួប​ហេតុ​យ៉ាង​អាក្រក់​បែបនេះ​ឡើយ ។​ហើយ​បាន​សំណូមពរ​ដល់​អាជ្ញាធរ មេត្តា ស្រាវជ្រាវ ឲ្យ​បាន​ល្អិតល្អន់​ក្នុងករណីនេះ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​អស់ចិត្ត ។​IMG-20141023-WA0001
​ក្នុង​ហេតុការណ៍​នោះបាន​ឆេះ​រថយន្ត​ទួរីស 01​គ្រឿង ផ្ទះ​សរសរ​ថ្ម​រៀប​ឥដ្ឋ​ក្រោម​ខាងលើ​ក្តារ​សម្រាប់​ដាក់​រថយន្ត​ក៏ត្រូវ​ភ្លើង​ឆាបឆេះ​ផងដែរ​។​
​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ជា​ជំហាន​ដំបូង​ថា ហេតុការណ៍​ឆេះ​ផ្ទះ​នេះ​អាច​បណ្ដាលមកពី​មាន​មនុស្ស​លួច​ដុត ឬ​មាន​ការឆ្លង​ចរន្ត​ភ្លើង​ចេញពី​រថយន្ត ព្រោះ​ហេតុថា​ភ្លើង​បាន​ផ្ដើម​ឆេះ​ចេញពី​បន្ទប់​ដាក់​រថយន្ត​។ ប៉ុន្តែ​សមត្ថកិច្ច​ក៏​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ច្បាស់លាស់​នោះទេ ព្រោះ​វា​អាច​បណ្ដាលមកពី​ការផ្ទុះ​បំពង់​ហ្គាស ឬ​ហេតុការណ៍​រន្ទះបាញ់​ក៏​ថា​បានដែរ​។​សមត្ថកិច្ច​ជំនាញ​IMG-20141023-WA0000

កំពុង​ត្រួតពិនិត្យ​ទីតាំង​កន្លែងកើតហេតុ ក្នុងករណី​នេះហើយ​យ៉ាង​យកចិត្ត​ទុក​ខ្ពស់បំផុត​។​
​សោក​នា​សកម្ម​នេះ​ជា​លើកទីមួយ​ហើយ​ក្នុង​ខេត្តកំពង់ស្ពឺ​ដែល​ករណី​គ្រោះ​អគ្គី​ភ​យ័​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រហូត​៣​នាក់ ។ បន្ទាប់ពី​កើតហេតុ​គេ​បានឃើញ អាជ្ញាធរ​ថ្នាក់​ខេត្ត​បាន​ចុះ​ដល់​ទីនោះ​និង​សំដែង​ការសោកស្តាយ​ដល់​ក្រុមគ្រួសារ​សព​ផងដែរ ៕​